Thursday, May 5, 2016

ព័ត៌មានលំអិតពីខេត្តស្វាយរៀង ជុំវិញករណីខ្យល់កន្ត្រាក់ រលំផ្ទះ ៤៥ខ្នង របើកដំបូលផ្ទះ ១០៨ខ្នង

13115951_1763575453861399_6531854912933649346_o

News New: ភ្លៀងធ្លាក់មួយមេ ក្នុងខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ពិតជានាំមកនូវមហន្តរាយដ៏ធំធេង ដល់ប្រជាពលរដ្ឋ ដោយសារតែមានខ្យល់កន្ត្រាក់តាមបណ្តាស្រុក ក្រុងមួយចំនួន ដែលបានបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៤៥ខ្នងត្រូវដួលរលំ ដងទង់វត្តចំនួន ២ត្រូវបាក់ ស្លាកគណបក្សប្រជាជនកម្ពុជាចំនួន ៣ត្រូវដួល និងស្លាកគណបក្សសង្គ្រោះជាតិចំនួន ២ត្រូវដួល និងបណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ១០៨ខ្នង ដំបូលផ្ទះបាយចំនួន ១ខ្នង ដំបូលជង្រុកស្រូវចំនួន ១ខ្នង ដំបូលកីឡាដ្ឋាន ១ខ្នង សាលារៀន ១ខ្នង រោងកិត្តិយសវត្ត ១ខ្នង ព្រមទាំងបណ្តាលអោយរបួសមនុស្ស ១នាក់ និងរន្ទះបាញ់ក្របីងាប់ចំនួន ២ក្បាលផងដែរ។ ក្នុងនោះភ្លៀងធ្លាក់មានចំនួន ៦៣ឃុំ សង្កាត់ និងអត់មានភ្លៀងចំនួន ១៧ឃុំ ។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់លំអិតអំពីករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ នៅតាមស្រុក ក្រុង មួយចំនួនក្នុងខេត្តស្វាយរៀង ហើយបង្កអោយមានមហន្តរាយដូចខាងក្រោម៖
១. ស្រុកចន្ទ្រា ភ្លៀងសើមដីទាំង ៦ ឃុំ និងមានខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ ៣ខ្នង (ឃុំសំរោង) ដំបូលសាលារៀន ១ខ្នង ( ឃុំច្រេស) ។
២. ក្រុងបាវិត ភ្លៀងទាំង ៥សង្កាត់ ខ្យល់កន្ត្រាក់ រលំផ្ទះ ២ខ្នង ( ច្រកម្ទេស) របើកដំបូលផ្ទះ ៤ខ្នង (ព្រៃអង្គុញ ១ ច្រកម្ទេស ៣ ) ។
៣. ស្រុកកំពង់រោទិ៍ ភ្លៀងរលឹម ៨ឃុំ គ្មាន ៣ឃុំ ( ថ្មី ញរបន្ទាយក្រាំង) ខ្យល់កន្ត្រាក់ រលំផ្ទះ ១ខ្នង របើកដំបូលផ្ទះ ១ ដំបូលផ្ទះបាយ ១ ដំបូលជង្រុកស្រូវ ១ (ឃុំព្រះពន្លា) រន្ទះបាញ់ងាប់ក្របី ២ក្បាល ។
៤. ស្រុកស្វាយទាប ភ្លៀងសើមដីទាំង ៩ឃុំ ។
៥. ក្រុងស្វាយរៀង ភ្លៀងជោគដីទាំង ៧សង្កាត់ និងមានខ្យល់កន្ត្រាក់ រលំផ្ទះ ១៤ខ្នង ( សង្កាត់ស្វាយរៀង ៣ ចេក ១ ស្វាយតឿ ៣ គយត្របែក ៦ តាហោ ១) របួសមនុស្ស ១ នាក់ ប្រុស ។
របើកផ្ទះ ៥២ ខ្នង ( ស្វ/រ ៣២ ស្វាយតឿ ១៥ គយត្របែក៥ ) របើកដំបូលកីឡាដ្ឋានខេត្ត ១ ខ្នង (សង្កាត់ស្វាយរៀង ) ដំបូលរោងកិត្តិយសវត្ត ១ ខ្នង ។ រលំផ្លាកគណបក្សប្រជាជនកម្ពុជា ២ផ្លាក ( សង្កាត់ស្វាយរៀង ១ គយត្របែក ១)  និងស្លាកគណបក្សសង្គ្រោះជាតិ ៣ផ្លាក (សង្កាត់ស្វាយរៀង១ ចេក ១ គយត្របែក ១ ) ។
៦. ស្រុករំដួល ភ្លៀងជោគដី ទាំង ១០ ឃុំ ខ្យល់កន្ត្រាក់រលំផ្ទះ ៦ ខ្នង របើកដំបូល ៣៦ ខ្នង (ឃុំមុឺនជ័យ) ។
៧. ស្រុករមាសហែក ភ្លៀងរលឹម ២ ឃុំ (ចន្ត្រី និងម្រាម) ១៤ ឃុំ គ្មាន ។
៨. ស្រុកស្វាយជ្រំ ភ្លៀងទាំង ១៦ ឃុំ ៖ ច្រើន ១ឃុំ( បាសាក់) សើមដី ១២ ឃុំ ផ្សែងៗ ៣ ឃុំ ខ្យល់កន្ត្រាក់រលំផ្ទះ ២២ ខ្នង ( បាសាក់ ១៦ កំពង់ចំឡង ៦ ) រលំដងទង់វត្ត ២ (បាសាក់) របើកដំបូលផ្ទះ ១២ ខ្នង (បាសាក់ ៩ កំពង់ចំឡង ៣)៕


13147838_1763576000528011_2827052056233185963_o

13115961_1763575407194737_6900127759495325058_o (1)

13131293_1763575530528058_8175203771906339087_o

13147798_1763575923861352_393375283837066385_o

13173615_1763575750528036_7292990846256327803_o

13130921_1763575870528024_7667669912918212464_o

13123071_1763575900528021_5131344237187636653_o

13161877_1763575633861381_8511493151204482808_o

13123287_1763575497194728_6096522281451522048_o

អត្ថបទ៖ លោក ចាន់ថា

ប្រភព៖ Page ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ក្នុងតំលៃពិសេស! ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦

0 comments:

Post a Comment