Wednesday, May 18, 2016

ស្ពានកំពង់ខ្សាច់ បើកអោយធ្វើដំណើរ ចាប់ពីថ្ងៃទី២០ ខែមិថុនា ខាងមុខ

13227784_838677856238324_3367078210608242974_o

News New: នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៌ជនបទ បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានកំពង់ខ្សាច់ ប្រវែង ១៧២ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីឃុំព្រៃកន្លោង ទៅឃុំពោធិ៍រៀង ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ នាឱកាសនោះដែរ ក៏មានអញ្ជើញអមដំណើរដោយឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ឯកឧត្តម ជា សុមេធី បានស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបើកដំណើរការអោយប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពាននេះអោយបានឆាប់ៗ។ ឆ្លើយតបទៅនឹងសំណូម ពររបស់ឯកឧត្តម ជា សុមេធី ឯកឧត្តម អ៊ុក រ៉ាប៊ុន  និងបានឯកភាពអោយប្រជាពលរដ្ឋធ្វើចរាចរណ៌ទៅមកលើស្ពាននេះ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នាពេលខាងមុខនេះ៕

13221258_838677832904993_8302563093741363129_o

13217529_838678139571629_6821617269061698043_o

13243879_838677909571652_8686654921263535575_o

13235572_838677989571644_570033069197782317_o

13227842_838677939571649_8008837976352018428_o

13268269_838677926238317_2065630701779535051_o

13247746_838678222904954_6154252260884460940_o

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment