Tuesday, May 3, 2016

ហេតុផល ៣ធំៗ ដែលធ្វើអោយលោក សម រង្សី មិនអាចវិលត្រឡប់មកស្រុកខ្មែរបាន

964506_538084726248265_2136969117_o

News New: នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នេះ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហាញពីមូលហេតុ ដែលធ្វើអោយរូបលោក មិនអាចវិល ត្រឡប់ពីប្រទេសកូរ៉េ មកកម្ពុជាបាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមFacebook របស់លោក ដោយសំអាងលើហេតុផលដូចខាងក្រោម៖
ទី១. ការដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំ ដោយខុសច្បាប់ ក្នុងថ្ងៃទី១៦ ខែវិច្ឆិកា នោះតែម្តង។
ទី២. ការហៅតាមទូរស័ព្ទ ពីសំណាក់ឯកអគ្គរដ្ឋទូតមួយរូប នៃប្រទេសជាមិត្តមួយ ដែលបញ្ជូនសារឲ្យខ្ញុំពីមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលស្នើអោយខ្ញុំ ពន្យារការវិលត្រឡប់មកវិញរបស់ខ្ញុំ ដើម្បីអោយអ្នក ដែលមានបំណងល្អនោះ មានពេលរកដំណោះស្រាយ ចាប់ផ្តើម ដោយការបន្ធូរបន្ថយភាពតានតឹងនយោបាយប្រកបដោយគ្រោះថ្នាក់។
ទី៣. ការហៅតាមទូរស័ព្ទ ពីសំណាក់សហការី អេង ឆៃអ៊ាង ដែលផ្តល់ព័ត៌មានថា តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាទាំងអស់ មកពីគណបក្សសង្គ្រោះជាតិ ទើបតែបានបញ្ចប់កិច្ចប្រជុំជាបន្ទាន់មួយ ដែលស្នើជាឯកច្ឆ័ន្ធ អោយខ្ញុំពន្យារការវិលត្រឡប់មកវិញរបស់ខ្ញុំ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកានោះ ដើម្បីបញ្ជៀសអំពើហិង្សា ដែលពួកគណបក្សប្រជាជនកម្ពុជាមួយក្រុម បានរៀបចំអោយមានការប៉ះទង្គិចគ្នាប្រកបដោយគ្រោះថ្នាក់ដល់ជិវិត ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុង តែរៀបចំមកទទួលស្វាគមន៍ខ្ញុំ នៅព្រលានយន្តហោះអន្តរជាតិទីក្រុងភ្នំពេញ ក្នុងយប់ថ្ងៃទី១៦ ខែវិច្ឆិកានោះ។


តាមរយ:ហេតុផលខាងលើនេះ តើបងប្អូនយល់យ៉ាងណា? ប៉ុន្តែហេតុផលនេះ ជាហេតុផលមួយចំហៀង យើងមិនទាន់អាចវិនិច្ឆ័យបាននៅឡើយ៕

ប្រភព៖ Facebook លោក សម រង្សី

0 comments:

Post a Comment