Monday, May 9, 2016

ឯកឧត្តម នេត សាវឿន បកសក្តិ និងបញ្ជូនទៅតុលាការមន្ត្រីនគរបាលណាក្លែងឯកសារខុសច្បាប់

13116395_828695860603768_5194848961922097650_o

News New: អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រកាសចាត់វិធានការចំពោះមន្រ្តីនគរបាលរូបណា ដែលហ៊ានក្លែងឯកសារខុសច្បាប់ដូចជា៖  សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ......។ល។  ឯកឧត្តម បានបញ្ជាក់ថា ត្រូវទទួលទោសតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ។ ឯកឧត្តម នេត សាវឿន ថ្លែងព្រមានបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩សណន របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការគ្រប់គ្រង និងបែងចែកប្រាក់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។  ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា “នៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនេះ មានអនុប្រធានប៉ុស្តិ៍មួយរូប នៅខណ្ឌមានជ័យ បានទៅធ្វើត្រាមូល និងត្រាឈ្មោះអធិការក្លែងក្លាយ ដើម្បីធ្វើសៀវភៅគ្រួសារ យកលុយ ៨០ដុល្លារពីប្រជាពលរដ្ឋ។ ការហ៊ានធ្វើក្លែងក្លាយបែបនេះ គឺជាបទល្មើសពេញទី ។ ដូច្នេះត្រូវបញ្ជូនទៅតុលាការ គ្មានការយោគយល់អ្វីនោះទេ” ។ លើសពីនេះ ឯកឧត្តម បានបញ្ជាក់ដែរថា វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ បើនគរបាលចូលរួមជាមួយក្រុមចោរ ចូលរួមលក់គ្រឿងញៀន ។ ដូច្នេះមិនមានការអប់រំអ្វីទេ គឺមានតែបញ្ជូនទៅតុលាការដាក់គុកតែម្តង។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាអោយស្នងការរាជធានី ខេត្តទាំង ២៥ រួមទាំងកម្លាំងថ្នាក់ជាតិទាំងអស់ ត្រូវខិតខំប្រឹងប្រែង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការរក្សាសន្តិសុខជាតិ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរ បទល្មើសគ្រឿញៀន និងរក្សាសណ្តាប់ធ្នាប់ទូទៅ។ ឯកឧត្តម បញ្ជាក់ថា គ្រប់ការងារបទល្មើស និងការងារចរាចរណ៍ផ្លូវគោក ស្នងការរាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ៕


13173165_828695687270452_970129022998234464_o

13123410_828695773937110_1079334948163974759_o

13161875_828695883937099_6801855500596863626_o

13173333_828695897270431_5543428327675630740_o

13161898_828695917270429_8626672208406195545_o

អត្ថបទ៖ ហោ វ៉ាន់នី

ប្រភព៖ Page Neth Savoeun

0 comments:

Post a Comment