Friday, May 6, 2016

ស្លាប់ជិត ២០០នាក់ក្នុងខែមេសា ដោយគ្រោះថ្នាក់ចរាចរណ៍

13116118_827009607439060_2524130584389178261_o

News New: របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមេសា ឆ្នាំ២០១៦នេះ បានកើតឡើងចំនួន ៣៥៨លើក បណ្តាលអោយមនុស្សស្លាប់ ១៨៧នាក់ និងរបួស ៧៣០នាក់ ។ ប៉ុន្តែចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៥ គ្រោះថ្នាក់ថយចុះចំនួន ៩៩លើក ហើយចំនួនអ្នកស្លាប់ថយចុះ ២៣នាក់ និងអ្នករបួសថយចំនួន ១៣៥នាក់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានទទួលស្គាល់នូវរបាយការណ៍ នៃការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់នេះ ដោយសម្តេចក្រឡាហោម បានកោតសរសើរចំពោះសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីនគរបាលចរចរណ៍ផ្លូវគោក ក្នុងការបង្កើននូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាស ដែលសម្តេចក្រឡាហោម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ត្រូវអប់រំមន្ត្រីអោយបានយល់ច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអាណាព្យាបាលត្រូវអប់រំកូនចៅ មុនពេលចេញដំណើរដោយម៉ូតូត្រូវពាក់ មួកសុវត្ថិភាព ព្រោះថាអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព។
បើតាមឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយមនុស្សស្លាប់ចំនួន ១៨៧នាក់ និងរបួស ៧៣០នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញចំនួន ២៩លើក ខេត្តបាត់ដំបងចំនួន ២៧លើក និងខេត្តព្រៃវែងចំនួន ២៤លើក។
ឯកឧត្តម បានបន្តថា មូលហេតុ ដែលបណ្តាលអោយមានគ្រោះថ្នាក់ដោយសារ ការបើកបរលើសល្បឿនកំណត់ ៤៥ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, មិនគោរពសិទ្ធិអាទិភាព ១២ភាគរយ វ៉ាជែង ១០ភាគរយ, ស្រវឹង ៩ភាគរយ, បត់ ៧ភាគរយ, ងងុយគេង ២ភាគរយ, កត្តាយានយន្ត ២ភាគរយ និងកត្តាផ្សេងៗ ១ភាគរយ ហើយ
ក្នុងចំណោមអ្នកស្លាប់សរុប ១៨៧នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ១៣៦នាក់ ស្មើ ៧៣ភាគរយ (ប្រភេទ ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិ ភាពមានចំនួន ៦៨ភាគរយ។ ជាមួយគ្នានេះ មានអ្នកថ្មើរជើងស្លាប់ចំនួន ៩ភាគរយ។ ដោយឡែកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១៣លើក បណ្តាលអោយមនុស្សស្លាប់ ៥២នាក់ ហើយបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់បានថយចុះ ៤៥លើក អ្នកស្លាប់ថយចុះ ៣នាក់ និងអ្នករបួសថយចុះ ១២៣នាក់៕


13130916_827009237439097_5657464317152671604_o

13173272_827009094105778_3326028624061884005_o

13123063_827009087439112_7161231045393298332_o

13173168_827009090772445_3332950443327703208_o

13147412_827009404105747_4641097473581256_o

13131036_827009540772400_4392337631696178212_o

13131667_827009620772392_3948695781374284622_o

អត្ថបទ៖ លោក ផល្លា

ប្រភព៖ Page Neth Savoeun

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ ០៧០ ៨៥៥ ៤៥៦ ០៨៥ ៨៥៥ ៤៥៦ និង ០៦៨ ៨៥៥ ៤៥៦

0 comments:

Post a Comment