Monday, May 16, 2016

តើលោក អ៊ំ សំអាន បាននៅក្រៅឃុំទេ? សាលាឧទ្ធរបើកសាវនាការព្រឹកនេះ

13237784_586602838181743_3241009481762009788_n

News New: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ តំណាងរាស្ត្របក្សប្រឆាំងគឺលោក អ៊ំ សំអាន ត្រូវបានសាលាឧទ្ធរណ៍បើកសវនាការលើសំណើរ ស្នើសុំនៅក្រៅឃុំ ក្នុងករណីដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់កាលពីពេលថ្មីៗនេះ។ ចំពោះការឃុំខ្លួនអ្នកតំណាងរាស្ត្រទាំងមានអភ័យសិទ្ធិនេះ ត្រូវរងនូវការ រិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្តាលអ្នកវិភាគមួយចំនួន ដែលថា នេះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតៗ ដោយផ្អែកទៅលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនោះ។ ចំពោះមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ បានចែងថា តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា មិនអាចត្រូវបាន ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន ដោយហេតុមកពីការ សំដែងយោបល់ ឬ បញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួននោះឡើយ ហើយ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា អាចធ្វើទៅកើតលុះត្រាតែមាន ការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

គួររំលឹកផងដែរថា: កាលពីយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយធ្វើការឃុំ ខ្លួនបណ្ដោះអាសន្ន ក្នុងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីការចាប់ខ្លួននេះមួយថ្ងៃ លោក អ៊ុំ សំអាន ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់អោយឃុំខ្លួន ជាបណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃសរ ដោយចោទប្រកាន់អំពីបទ ញុុះញង់អោយប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់អោយមានការរើសអើងជាអាទិ៍ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នោះ៕

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment