Thursday, May 26, 2016

លោក ហែម ដារិទ្ធិ ទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្តតាំងក្រសាំងខាងជើង

13248459_557537624427380_84139322578901338_o

News New: ទេយ្យវត្ថុជាច្រើនសន្ធឹកសន្ធាប់ និងបច្ច័យសរុប ១៨,៨៤៤ ០០០រៀល ត្រូវបានព្រះភិក្ខុផលសរីរោ គឹម ធួង ព្រះគ្រូចៅអធិការវត្តតាំងក្រសាំងខាងជើង ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជាអភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។ អំណោយទាំងនេះ គឺជាព្រះហរទ័យ និងទឹកចិត្តសប្បុរស ដ៏ជ្រាវជ្រៅបំផុត ពីសំណាក់ព្រះតេជគុណ ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តតាំងក្រសាំងខាងជើង ទាំងអស់ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយអនុសាខាខណ្ឌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាព ជនពិការ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងជនរងគ្រោះ និងជនងាយរងគ្រោះដោយកត្តាធម្មជាតិផ្សេងៗ ។
ទេយ្យវត្ថុសរុបមាន៖ ១-ចានដែក ៤៤, ២-ចានស្រាក់ ៥៨, ៣-មី ១០៦កេះ, ៤-ទឹកក្រូច+ទឹកផ្លែឈើ ៤៥កេះ, ៥-ទឹកដោះគោ ៣២៨កំប៉ុង, ៦-តែ ៤៧០កញ្ចប់, ៧-ស្ករស ៣៨៦កញ្ចប់, ៨-ទឹកសុទ្ធ ២៨កេះ, ៩-អង្ករ ១០បាវ, ១០-ចង្ក្រានហ្គាស ០៥, ១០-កំសៀវទឹក ៨, ១២-វែកឆា ០៩, ១៣-វែកសម្ល ៨, ១៤-វែកលត ២, ១៥-វែកបាយ ១០, ១៦-ស្លាបព្រា ១៨, ១៧-ចានទៀប ១៥, ១៨-ចានគូម ១៥, ១៩-កូនចាន ៤, ២០-ឆ្នាំង ១៩, ២១-ឆ្នាំងខ្ទះ ០៩, ២២-ធុងទឹកក្តៅ ០៤, ២៣-ធុងទឹក ០៤, ២៤-ធុងទឹកកក ៦, ២៥-ចង្អើអាំងត្រី ៧, ២៦-ជ្រុញ ៨, ២៧-ទឹកត្រី ៥ដប, ២៨-ទឹកស៊ីអ៊ីវ ៦ដប, ២៩-កែវ ១០, ៣០-កញ្រែងជ័រ ៣, ៣១-ដង្គៀបចាប់ធ្យូង ៣, ៣២-កន្ទេល ៧, ៣៣-ភួយ ៨, ៣៤-មុង ៧ ៕

13268314_557537764427366_6985170416142239053_o

13246238_557537634427379_1829974270906003819_o

13246408_557537631094046_1898291188014464586_o

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment