Friday, May 13, 2016

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងផ្តល់អំណោយ ២០២នាក់ ស្រុកមង្គលបុរី

13179258_1709724755972162_1821477042183887659_n

News New: នាវេលាម៉ោង២:០០រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងដឹកនាំ ក្រុមការងារលោក ស សុខា និងលោកស្រី កែ សួនសុភី ទៅសំណេះសំនាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៣១នាក់ និងប្អូនៗកុមារកំព្រាចំនួន ១៧១នាក់ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុង ស្រុកមង្គលបុរី ខេត្តបន្តាយមានជ័យ។


អំណោយដែលលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផ្តល់ជូនរួមានដូចជា៖

១-មី ១០កេះធំ
២-ទឹកត្រី ១០យួរ
៣-ទឹកសុីអុីវ ១០យួរ
៤-ត្រីខ ១០កេះធំ
៥-ទឹកក្រូច ១០កេះ
៦-ទឹកសុទ្ធ ១០កេះ និង ៣៤យួរ
៧-ទឹកដោះគោ ១០កេះ
៨-ជូនកុមារកំព្រាម្នាក់ៗ ១៥០០០ (១ម៉ឺន៥ ពាន់រៀល)
៩-នំបុ័ង ចំនួន ៤០០ដើម
១០-សម្ភារ:សិស្សាមួយចំនួន។

ដោយឡែកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមជ្ឈមណ្ឌលចំនួន ៣១នាក់ ក្នុង១នាក់ថវិកា ២ម៉ឺនរៀល និងសារុង ១ ផងដែរ៕

13151724_1709724699305501_5347751895532422977_n

13226928_1087668281294444_9162960194424565557_n13179120_1709724709305500_6055009577496796891_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

 

 

0 comments:

Post a Comment