Recent Posts

Seo Services

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញចូលរួមពិធីសាងព្រះពុទ្ធបដិមាព្រះជីរ៍ធំ និងរាប់បាត្រ ១០៨អង្គ

13239985_1037090412994030_1995768931119181481_n

News New: នាព្រឹកថៃ្ងអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦ នេះ  ឯកឧត្តម ប៉ា សុជាវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសាងព្រះពុទ្ឋបដិមា ព្រះជីវ៍ធំ និងរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ នៅក្នុងមណ្ឌលសុខភាពព្រះសង្ឃ ផ្លូវជាតិលេខ៥ ភូមិត្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលបានចូលរួមពីមន្រី្តរាជការ និងប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់។
ពិធីបុណ្យសិតព្រះពុទ្ឋរូប និងរាប់បាត្រព្រះសង្ឃ នាពេលនេះធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ឋ សាសនិកទ្រទ្រងវិស័យព្រះពុទ្ឋសាសនាទូទាំងប្រទេស ទើបតែបានចូលរួមយ៉ាងសស្រាក់សស្រាំប្រារព្ឋព្រះរាជធិពីដង្ហែព្រះបរមសារីរិកធាតុ  ហើយ ដែលបានឆ្លុះបញ្ចាំងអោយឃើញពីជំនឿចំពោះព្រះពុទ្ឋសាសនា និងស្មារតីសាមគ្គី និងការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការស្តារ កសាងប្រទេសលើគ្រប់វិស័យ តាំងពីបាតដៃទទេមក។
សូនបញ្ជាក់ថា:  នៅរាជធានីភ្នំពេញ មានវត្តអារាម ១៤៩វត្ត និងមានព្រះសង្ឃគង់អាស្រ័យ ៧៤៧២អង្គ ហើយមានពុទ្ឋិកបឋមសិក្សាចំនួន ៣១កន្លែង
ពុទ្ឋិកអនុវិទ្យាល័យចំនួន ៣កន្លែង និងពុទ្ឋិកវិទ្យាល័យចំនួន ១កន្លែង ដែលសរុប មានសមណសិស្សសិក្សាចំនួន ២១៤៩ អង្គ៕


13230340_1037090369660701_6096454094852301688_n

941905_1037090546327350_9040662854766445839_n

13226839_1037090402994031_2933726512314610585_n

13256049_1037090709660667_3652089255230631290_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញចូលរួមពិធីសាងព្រះពុទ្ធបដិមាព្រះជីរ៍ធំ និងរាប់បាត្រ ១០៨អង្គ ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញចូលរួមពិធីសាងព្រះពុទ្ធបដិមាព្រះជីរ៍ធំ និងរាប់បាត្រ ១០៨អង្គ Reviewed by Unknown on 1:09:00 AM Rating: 5

No comments:

Powered by Blogger.