Sunday, May 22, 2016

ប្រវត្តិសាស្ត្រ អ.ហ ភ្នំពេញ ប្រកាសមុខងារ និងបំពាក់សក្តិមន្ត្រីខ្លួនរហូតដល់ ៩០៩នាក់

13268436_571151499726350_8883487030315169303_o

News New: ត្រឹមតែ ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសតែងតាំងមុខ ងារ និងបំពាក់ឋានន្តរសក្តិ ដល់កងកំលាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ សរុបចំនួន ៩០៩នាក់។ ក្នុងនោះ ប្រកាសតែងតាំងមុខងារថ្មីមានចំនួន ២៣នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ៨៨៦នាក់ ដែលពិធីនេះ ប្រារព្វក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា:  នេះជាលើកទី១ ហើយ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលធ្វើការប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់នាយ នាយរង អាវុធហត្ថ របស់ខ្លួនយ៉ាងច្រើនរហូតដល់ទៅ ៩០៩នាក់ និងមានការបំពាក់សក្តិដោយផ្ទាល់ដល់គ្រប់ៗគ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ការរៀបចំអោយមានពិធីនេះឡើង គឺទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយការតែងតាំងមុខងារ និងបំពាក់សក្តិនាពេលនេះ គឺជាមហា កិត្តិយសសម្រាប់ នាយ នាយរងអាវុធហត្ថគ្រប់រូប និងសម្រាប់ក្រុមគ្រួសារពួកគាត់ផងដែរ ហើយកិត្តិយសទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់នាយ នាយរងអាវុធហត្ថគ្រប់ៗគ្នា ពិសេសមានការគាំទ្រផ្តល់កម្លាំងចិត្តពីក្រុមគ្រួសាររបស់ពួកគាត់ទាំងអស់គ្នា។ ដូច្នេះលោកឧត្តមសេនីយ៍ឯក បានសំណូមពរដល់ នាយ នាយរង អាវុធហត្ថគ្រប់រូប សូមបន្តការប្រឹងប្រែង បំពេញការងារ ការពារសុខសន្តិភាព និងស្ថេរភាពនយោបាយ ជូនដល់ប្រទេសជាតិកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ជាពិសេស ត្រូវប្តេជ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ កុំឲ្យមានជនអគតិ មកបង្កចលាចល ញុះញង់បំផ្លិចបំផ្លាញ សុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ បានជាដាច់ខាត។ ជាចុងក្រោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ថែររក្សាអនាម័យ សុខភាព ផ្ទាល់ខ្លួនអោយបានល្អគ្រប់ៗគ្នា ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារផងដែរ៕

13268041_571151009726399_5764095398649409632_o

13227719_571151026393064_2160508730291941678_o

13243752_571151273059706_2670352539701204486_o

13246426_571151163059717_5195648285048000863_o

13243764_571151129726387_6920730718204760899_o

13248568_571151156393051_4899795915865327033_o

13227719_571151026393064_2160508730291941678_o

13254716_571151013059732_6225497995506473974_o

13217524_571151463059687_1001797288133992123_o

13220617_571151396393027_5722850961529688895_o

13220617_571151446393022_6272372042646508785_o

13220682_571151563059677_5610199675216515767_o

13268503_571151513059682_8392970399876916998_o

13248566_571151526393014_7041752204100166506_o

អត្ថបទ៖ ភោគ ថន(សារ៉ន)

0 comments:

Post a Comment