Monday, May 16, 2016

សសយក ស្រុកពាមជរ ផ្តល់មុខរបរបន្ថែមលើផ្ទះ ១ខ្នង ដល់បងប្រុស ចេវ គោ

13225056_1726336630947670_1798713600_o

News New: បន្ទាប់ពីបានផ្តួចផ្តើម និងដឹកនាំសាងសង់ផ្ទះមួយខ្នង ជូនដល់ក្រុមគ្រួសារបងប្រុស ចេវ គោ ដែលមានជំងឺប្រចាំ កាយ និងភរិយាក៏មានសុខភាពមិនសូវល្អ ព្រមទាំងត្រូវចិញ្ចឹមកូនប្រុសស្រី រហូតដល់ ៥នាក់ ក្នុងបន្ទុក រស់នៅក្នុងស្រុកពាម ជរ   ខេត្តព្រៃវែង នាពេលកន្លងទៅនេះ លោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ក៏បាន រៀបចំអោយគ្រួសារបងប្រុស ចេវ គោ មានមុខរបរមួយសំរាប់ចិញ្ចឹមជីវិត ដោយលោក ហ៊ុន ចាន់ដែន យល់ថា ការផ្តល់នូវផ្ទះ ១ខ្នងនេះ គឺគ្រាន់តែបានផ្តល់ជាជម្រកមួយអោយគ្រួសារបងប្រុស ទទួលបាននូវភាពកក់ក្តៅប៉ុណ្ណោះ ព្រោះកន្លងមកគ្រួសារ នេះរស់នៅក្នុងខ្ទមតូចមួយ ត្រូវខ្យល់ត្រូវភ្លៀងគ្រប់ពេលា។ ប៉ុន្តែផ្ទះ និងអំណោយខ្លះៗទាំងនេះ មិនបានបន្តអោយគ្រួសារបង ប្រុសរស់នៅមួយជីវិតឡើយ។ ដូច្នោះលោក ហ៊ុន ចាន់ដែន និងក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី បានរៀបចំបន្ថែមទៀតគឺ បង្រៀនអោយប្រពន្ធរបស់បងប្រុសចេះធ្វើចាហួយយកទៅលក់ក្នុងសាលារៀន ដោយក្នុងនោះ លោកបានអញ្ជើញអ្នកមាន ជំនាញខាងធ្វើចាហួយមកផ្ទាល់ និងបានទិញកង់មួយ ទូរទឹកកកមួយសំរាប់បងស្រីប្រកបមុខរបរនេះផងដែរ។

បញ្ជាក់ថា: លោក ហ៊ុន ចាន់ដែន និងក្រុមការងារ សសយក ស្រុកពាមជរ បាន និងកំពុងប្រមែប្រមូលសប្បុរសជននានា ក្នុង គោលបំណងសាងសង់ផ្ទះ ២ខ្នងទៀត ជូនប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែង និងផ្តល់ជូននូវមុខរបរថែមទៀត។ ក្នុងនោះដែរ លោក ហ៊ុន ចាន់ដែន និងក្រុមការងារ សសយក ស្រុកពាមជរ សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាគ្រប់ទិសទី មេត្តាចូលរួមជួយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់ផ្សេងៗ ដើម្បីជួយសង្គ្រោះដល់គ្រួសារទាំងពីរនេះ បន្ថែមទៀតដោយក្តីអាណិត។

សូមទំនាក់ទំនងលោក ហ៊ុន ចាន់ដែន : ០១២ ៦១៦ ៨៧០

13214880_1726336480947685_1393046531_o

13217311_238157073208510_6576127561031809285_o

13062077_238808689810015_8010850092786883948_n

13179211_238808343143383_4495791277502070841_n (1)

13223632_1726337094280957_175342920_o

13234927_1726337274280939_2047220650_o

13214771_1726337394280927_983623324_o

13234960_1726337680947565_401967777_o

អត្ថបទ៖ លោក មាស សុខុម

 

 

 

0 comments:

Post a Comment