Friday, May 13, 2016

ពលរដ្ឋរាប់រយនាក់ក្នុងស្រុកថ្មពួក កំពុងទទួលព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

13226928_1087668281294444_9162960194424565557_n

News New: នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្មែររាប់រយគ្រួសារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងតែមកទទួលការពិនិត្យ និង ព្យាបាលជំងឺគ្រប់ប្រភេទដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលដឹកនាំ ដោយលោក ស សុខា អ្នក តំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា ជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ១៣៦នាក់ទៀត។ក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋរាប់ រយគ្រួសារ នាព្រឹកនេះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ានបានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ផងដែរ។

លោក ស សុខា ក្នុងនាមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា លោកបានបញ្ជាក់ថា បញ្ហាសុខភាពប្រជាពលរដ្ឋជារឿងសំខាន់ បំផុត ដែលមិនអាចបណ្តែតបណ្តោយមិនគិតគូបានទេ។ ប៉ុន្តែបងប្អូនមួយចំនួន ដោយមានការរវល់ក្នុងកិច្ចការរកស៊ី ជួញដូរ ផ្សេងៗប្រចាំថ្ងៃ និងខ្វះខាតជីវភាពទៀតនោះ ធ្វើអោយបងប្អូនយើងមិនបានគិតគូអំពីសុខភាពសោះ។ ដូច្នោះលោក និង ភរិយា ព្រមទាំងក្រុមការងារ បានបង្កើតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។

បញ្ជាក់: សំរាប់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងផ្តល់ការពិនិត្យ និងព្យាបាលរយ:ពេល ២ថ្ងៃគឺ ថ្ងៃទី១៤ ទី១៥ ខែឧសភា ឆ្នាំ២០១៦ ដោយឥតគិតថ្លៃ៕

13165903_1087669317961007_8132762209638361398_n

13237587_1087668291294443_2847382571413879908_n

13164454_1087668441294428_7559419471758978926_n

13100827_1087669414627664_3271578217557018197_n

13087912_1087668634627742_454921049227265274_n

13226867_1087669147961024_3546585407316084878_n

13227017_1087669157961023_6273340740918391273_n

13220889_1087668827961056_5269016917232245174_n

13232976_1735394606706167_4633517067350237351_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment