Tuesday, May 17, 2016

នគរបាលប៉ុស្តិ៍វាលស្បូវ ចុះចែកអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ៨២នាក់ក្នុងភុមិក្តីតាកុយ

13239969_477653532429873_6506155400097981874_n

News New: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ នគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចុះចែកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដល់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ចំនួន ៨២នាក់។

យើងសង្កេតឃើញថា មន្ត្រីនគរបាល អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំមួយចំនួន ពិសេសមន្ត្រីនគរបាលផ្នែកអត្តសញ្ញាណប័ណ្ណ បាន និងកំពុងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដោយមិនចាំបាច់អោយប្រជាពលរដ្ឋ ឡើងមកធ្វើប៉ុស្តិ៍ នៅអធិការ ឬនៅស្នងការដូចពីមុន ក្នុងគោល បំណងធ្វើយ៉ាងណាជួយសំរួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង។ ប៉ុន្តែអ្វីដែលនៅជាបញ្ហាខ្លះៗ ដោយប្រជាពលរដ្ឋមួយចំនួនថា មានករណីយឺតយ៉ាវក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណនេះត្រឡប់មកវិញ ការបាត់ឈ្មោះធ្វើរួចហើយរកមិនឃើញ ការសុំថតម្តងទៀតដោយមិនឃើញឈ្មោះធ្លាក់មកសមត្ថកិច្ចមិនអោយថត៕

13226991_477653622429864_4000184992819434116_n

13226761_477653585763201_1712090571915882496_n

13179276_477653505763209_6238876874568356548_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment