Recent Posts

Seo Services

សម្តេច ស ខេង ព្រមានចាត់វិធានការករណីនគរបាលពន្លត់អគ្គីភ័យណា ទារលុយមុនពន្លត់

13260048_1606249139686137_3351774174874623816_n

News New: កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ១១៣គ្រឿង ជូនស្នងការដ្ឋាននគរបាល ទូទាំងនៅប្រទេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយស្នងការនគរបាលខេត្ត រាជធានី និងអធិការនគរបាលស្រុក ខណ្ឌ ក្រុង ទាំងអស់ ត្រូវចាត់វិធានការ ករណីនគរបាលពន្លត់អគ្គីភ័យណាមួយ មានការទាមទារថ្លៃសេវាមុននឹងចុះពន្លត់អគ្គីភ័យ ដែលគពុងឆេះលំនៅដ្ឋានប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ទូទាំងព្រះរាជាណាចក្រកម្ពុជា នោះ។ ជាងនេះទៅទៀត សម្តេចបានបញ្ជាក់ផងដែរថា មន្ត្រីពន្លត់អគ្គីភ័យ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវ  ប្រកាន់ទិសស្លោកបួនចំណុចជាចំបង គឺ៖ ទី១.លឿនឆាប់រហ័ស ទី២.ប្រសិទ្ធភាព ទី៣.យុត្តិធម៌ ដោយមិនប្រកាន់ពណ៌សម្បុរ និន្នាការគណបក្សនយោបាយ ឬតំបន់នេះជិត តំបន់នោះឆ្ងាយឡើយ និងទី៤.តម្លាភាព គឺត្រូវឈរលើប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះពិតប្រាកដ ពោលគឺចៀសវាងមុនប្រតិបត្តិការត្រូវ ទារលុយកាក់ពីប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ផងដែរថា ក្រៅពីដឹកទឹកពន្លត់ភ្លើងឆេះលំនៅដ្ឋាន ឬឆេះរបស់របរនានា រថយន្តពន្លត់អគ្គីភ័យនេះ ត្រូវដើរតួរសំខាន់ក្នុង ការដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រខ្សត់ទឹក ជាពិសេស នៅតំបន់ដែលជួបគ្រោះមហន្តរាយធម្មជាតិ ហើយការដឹកទឹកនោះ ត្រូវធានាថា មិនមានការទាមទាថ្លៃប្រាក់កាសពីប្រជាពលរដ្ឋជាដាច់ខាត៕


13226643_1606248979686153_3902283225401580799_n

13266036_1606248993019485_5421436845742276733_n

13240681_1606249333019451_285517336681267659_n

13239929_1606249386352779_1622874083615441958_n

13254211_1606249303019454_7547342480699041999_n

13226651_1606249169686134_7514426701553354265_n

អត្ថបទ៖ អារុណ

 
សម្តេច ស ខេង ព្រមានចាត់វិធានការករណីនគរបាលពន្លត់អគ្គីភ័យណា ទារលុយមុនពន្លត់ សម្តេច ស ខេង ព្រមានចាត់វិធានការករណីនគរបាលពន្លត់អគ្គីភ័យណា ទារលុយមុនពន្លត់ Reviewed by Unknown on 1:45:00 AM Rating: 5

No comments:

Powered by Blogger.