Saturday, May 14, 2016

ស្ទឹងសង្កែ មានទឹកវិញហើយ

1936205_1039509529467302_6761507609915903632_n

News New: ស្ទឹងសង្កែ គឺជាស្ទឹងមួយមានឈ្មោះបោះសំលេង ដែលអ្នកណាៗ បានទៅលេងលើទឹកដីខេត្តបាត់ដំបងហើយ តែងតែនឹកឃើញ ឬបានឃើញ ឬទៅលេងស្ទឹងសង្កែមុនគេ ព្រោះស្ទឹងសង្កែ ស្ថិតនៅទីរួមខេត្តបាត់ដំបង ហើយនៅតាមមាត់ ស្ទឹង មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ។ ចំណែកឯទឹកស្ទឹងនេះវិញ មានពណ៌ខៀវស្រងាត់ លាតបណ្តោយខ្សែទឹក វែងអន្លាយ មើលទៅគួរអោយចង់គយគន់ និងចុះលេងកំសាន្ត។ អ្នកស្រុកភូមិអមបណ្តោយស្ទឹងសង្កែ តែងនាំគ្នាចុះងូតទឹក និងប្រើប្រាស់ទឹកស្ទឹងនេះជាប្រចាំ។ ចំពោះភ្ញៀវទេសចរណ៍ ឬអ្នកធ្វើដំណើរពីស្រុកផ្សេងៗ កាលបើទៅដល់ស្ទឹងសង្កែនេះ ក៏ចាប់អារម្មណ៍ចុះងូតទឹក និងផ្តិតយករូបភាពស្ទឹងសង្កែ ជាមួយនឹងកាមេរ៉ា ៥៧០ គ្រប់ៗគ្នា។

ក្នុងអំឡុងពេលចុងក្រោយនៃការរាំងស្ងួតហួតហែង នាតំបន់មួយចំនួនលើពិភពលោក រួមទាំងប្រទេសកម្ពុជា ដែលតាមបឹង បួរ អូរ ប្រឡាយមួយចំនួន រីងហួតអស់ ស្ទឹងសង្កែ ក៏ប្រឈមនឹងការរីងស្ងួតដែរ។ ប៉ុន្តែបន្ទាប់ពីមានភ្លៀងធ្លាក់ប៉ន្មានថ្ងៃមុននេះ ស្ទឹងសង្កែ បានប្រែរូបថ្មី គឺមានទឹកវិញហើយ។ ស្ទឹងសង្កែ មានទឹកវិញ ធ្វើអោយប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង មួយចំនួន មានការត្រេកអរ និងសប្បាយរីករាយ ហើយក៏លែងបារម្ភពីការខ្វះខាតទឹកប្រើ ប្រាសើទៀតដែរ៕

13177799_1039509562800632_284993396383187948_n

13240767_1039509526133969_8129460172933265481_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment