Wednesday, May 11, 2016

លោក ហ៊ុន ចាន់ដែន ប្រធាន សសយកស្រុកពាមជរ សង់ផ្ទះជូនបងប្រុស ចេវ គោ រួចរាល់ហើយ

13138852_238808759810008_4383367033915707706_n

News New: បងប្រុស ចេវ គោ និងភរិយា ព្រមទាំងកូនៗ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ទទួលផ្ទះថ្មីសំរាប់ជ្រកកោនហើយ បន្ទាប់ពីមានការជ្រោមជ្រែក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែងនោះ ។ បងប្រុស ចេវ គោ និងភរិយា ព្រមទាំងកូនៗ បានរស់នៅក្នុងកូនខ្ទមដ៏កំសត់ ហាលភ្លៀងហាលខ្យល់អស់រយ:ពេលជាយូរ ក្រោយមកលោក ហ៊ុន ចាន់ដែន បានដឹកនាំក្រុមការងារយុវជនស្រុក ប្រកាសប្រមែប្រមូលថវិកាពីសប្បុរសជននានា រហូតបានសាងសង់ផ្ទះ ដ៏ស្រស់ស្អាតមួយជូនដល់បងប្រុស និងក្រុមគ្រួសារ ដើម្បីស្នាក់នៅគ្រាន់បានកក់ក្តៅក្នុងជីវិត ព្រោះគ្រួសារបងប្រុសក្រីក្រខ្វះខាតក្នុងជីវភាពរកព្រឹកខ្វះល្ងាច ហើយគ្មានជម្រកទៀត។ តើពិបាកយ៉ាងណាទៅ?

លោក ហ៊ុន ចាន់ដែន ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់លោក ស សុខា ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោក ស សុខា តែងតែស្នើសុំអោយសហភាពសហព័ន្ធយុវជនកម្ពុជា តាមស្រុកនីមួយៗ ត្រូវសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព គ្មានផ្ទះសំបែង និងផ្ទះចាស់ទ្រុឌទ្រោម អោយបានយ៉ាងតិច ២ផ្ទះក្នុងមួយស្រុកនោះ លោក ហ៊ុន ចាន់ដែន សូមថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានចូលរួមជាថវិកាក្នុងការជួយកសាងផ្ទះមួយខ្នងនេះ។ លោកពុំមានអ្វី ជាការតបស្នងនូវទឹកចិត្តសប្បុរសនេះទេ មានតែសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនអស់លោក និងសូមអោយជួបតែពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

បញ្ជាក់: ផ្ទះ ១ខ្នងត្រូវបានសាងសង់ និងរៀបចំពិធីសូត្រមន្តឡើងផ្ទះរួចរាល់ ក្រោយការដឹកនាំដោយលោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្នុងបរិយាកាសសប្បាយរីករាយបំផុត៕

13217311_238157073208510_6576127561031809285_o

13072803_238157686541782_6227210090439427914_o

13138990_238157309875153_6656142912101189851_n

13092099_238439986513552_5069079797639832569_n

13173172_1592956011014850_3535138391572894187_o

13096010_238809869809897_3379273904878411336_n

13221671_238809919809892_794291391992176155_n

13062077_238808689810015_8010850092786883948_n

13177109_238809529809931_413551102409771262_n

13179211_238808343143383_4495791277502070841_n (1)

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment