Recent Posts

Seo Services

លោក សែម គន្ធា ផ្តល់ផ្ទះ ១ខ្នងជាថវិកាលោក ស សុខា និងអំណោយ ៤គ្រួសារ

13220121_802818913182001_40439088_n

News New: នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក សែម គន្ធា លោក អ៊ូ វណ្ណា និងលោក ឈឹម ផាន់ណា រួមនឹង ក្រុមការងារ បាននាំយកអំណោយរបស់លោក ស សុខា អ្នកតំនាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និង លោកស្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលអំណោយ រួមមាន៖ ផ្ទះ ១ខ្នង តំលៃ ៤ ៤២០ ០០០រៀល ដល់ស្ត្រីមេម៉ាយឈ្មោះ យានសុខុម អាយុ ៤១ឆ្នាំ  និងមានកូន ៤នាក់ក្នុងបន្ទុក (ដោយពីមុនគាត់រស់នៅក្នុងខ្ទមតូចនៅលើវាលស្រែ) និងផ្តល់ជូនអំណោយមនុស្សធម៌ ស សុខា និងលោកស្រី ចំនួន ៤គ្រួសារទៀត ដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព។

លោក សែម គន្ធា បានបញ្ជាក់ថា អំណោយទាំងនេះ ទោះបីតិចតួចក្តី ប៉ុន្តែគឺជាទឹកចិត្តអាណិតអាសូររបស់លោក ស សុខា និងលោកស្រី ដើម្បីចូលរួមចំណែកក្នុងការរំលែកទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋយើង។ ចំពោះការសាងសង់ផ្ទះជូនបង ស្រី យាន សុខុម នៅពេលនេះ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវ កែ សួនសុភី ស សុខា ដែលកាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅលោកជំទាវ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារបងស្រី ម្តងរួច ទៅហើយ និងដោយបានឃើញពីស្ថានភាពគ្រួសារបងស្រី ពុំមានផ្ទះសំបែងត្រឹមត្រុវ រស់នៅក្នុងខ្ទមតូចមួយលើវាលស្រែ ថ្ងៃនេះ លោកជំទាវ បានអោយក្រុមការងារលោក ស សុខា រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមេសាង លោកអ៊ំ អភិបាលស្រុក លោកមេឃុំ និងមេភូមិ នាំយកថវិការបស់លោក ស សុខា និងលោកជំទាវផ្ទាល់ មកសាងសង់ផ្ទះ ១ខ្នង ពាង ទឹកចំនួន ២ពាង និងថវិកាមួយចំនួនទៀតជូនបងស្រីផងដែរ ៕

13219651_802810206516205_1236835062_n

13219798_1106917166046173_1426774991_n

13220121_802818913182001_40439088_n

13220171_802806966516529_14113508_n

13236231_1106894656048424_1060086596_n

13235765_1106915859379637_550898111_n

13250276_802809246516301_1053974866_n

13250297_802819093181983_1986913542_n

13187716_1106969272707629_748984459_n

13236197_1107005209370702_300373080_n

13249614_1107005302704026_598782773_n

13236238_1107005142704042_976648565_n

អត្ថបទ៖ លោក មាស សុខុម
លោក សែម គន្ធា ផ្តល់ផ្ទះ ១ខ្នងជាថវិកាលោក ស សុខា និងអំណោយ ៤គ្រួសារ លោក សែម គន្ធា ផ្តល់ផ្ទះ ១ខ្នងជាថវិកាលោក ស សុខា និងអំណោយ ៤គ្រួសារ Reviewed by Unknown on 11:55:00 PM Rating: 5

No comments:

Powered by Blogger.