Tuesday, May 3, 2016

សម្តេច ប៊ុន រ៉ានី យកចិត្តទុកដាក់ខ្ពស់រឿងធ្មប ស្ត្រី និងទារក

13087863_992391437482978_5885234845180109986_n

News New: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការ ជាតិ-អន្តរជាតិ អោយមានការវិនិយោគបន្ត និងជាប្រចាំ ទៅលើអន្តរាគមន៍ នៃគន្លឹះផ្នែកការងារឆ្មប ជួយសង្រ្គោះជីវិតស្រ្តីជាមាតា ទារក និងកុមារ នៅកម្ពុជា។ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនរួមជាតិក្នុងទិវាឆ្មបជាតិ ៥ឧសភា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា ដើម្បីអោយការងារឆ្មបអនុវត្តអោយបានរលូន យើងទាំងអស់គ្នា ត្រូវចូលរួមជាធ្លុងមួយ ជួយការងារឆ្មប ទាំងមន្ត្រី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ក្នុងប្រព័ន្ធសុខាភិបាល ទាំងមន្ត្រីរាជការស៊ីវិល អង្គការដៃគូ អភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល និងស្រ្តីខ្លួនឯងផងដែរ។
សារលិខិតបន្តថា ឆ្នាំ២០១៦ កម្ពុជាកំពុងបន្ត អនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលប្រកបដោយ មហិច្ឆតា និងការប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅសម្រេចគោល ដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ ការវិនិយោគលើការងារឆ្មប វានឹងផ្តល់នូវលទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យតាមការកំណត់។


យើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តរួមគ្នាធ្វើសកម្មភាពជាច្រើន ដើម្បីធានាថាស្រ្តីគ្រប់រូប សម្រាលកូនដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ។ ឆ្មបមានតួនាទីសំខាន់ណាស់ ក្នុងការជួយស្រ្តី និងទារក ពីព្រោះស្ត្រីត្រូវការ ការថែទាំដ៏ល្អមានគុណភាព និងដោយក្តីគោរពរាប់អាន ។ ស្រ្តីចង់បាន ដូចជាការប្រាស្រ័យទាក់ទងល្អ ការផ្តល់នូវព័ត៌មានត្រឹមត្រូវ ការពិនិត្យតាមដានការ ឈឺពោះសម្រាល និងការផ្តល់ យោបល់ជាក់លាក់ ដើម្បីស្រ្តីអាចធ្វើការ សម្រេចចិត្តទាន់ពេលវេលា។ ម្យ៉ាងទៀត ដើម្បីក្លាយជាឆ្មបជំនាញម្នាក់ ឆ្មបត្រូវឆ្លងការបណ្តុះបណ្តាល ជំនាញតាមប្រព័ន្ធកម្មវិធីជាក់លាក់ ជាមួយនិងការអនុវត្ត ជំនាញ គ្រប់គ្រាន់ក្នុងការថែទាំស្រ្តី និងទារកក្នុងពេល មានគភ៌រហូតដល់ក្រោយ ពេលសម្រាលកូនតូច។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជំនឿចិត្តយ៉ាងមុតមំាថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងបន្តផ្តល់លទ្ធភាព និងជម្រុញការងារក្នុងវិស័យសុខាភិបាល ជាពិសេសការងារផ្នែកឆ្មបនេះ អោយកាន់តែចម្រើនជឿនលឿន ជាលំដាប់៕

13177960_1886758638217338_1882943109412802655_n

13177773_1886758651550670_2072903348208505318_n

13177593_1886758598217342_3744615612659515335_n

 

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment