Recent Posts

Seo Services

លោក ស សុខា "យុវជនគួរមានស្លាប ៣ ដើម្បីប្រកួតប្រជែងការងារ"

1614297_1653375394940432_7972409579394413140_o

News New: នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានសរសេរបង្ហោះក្នុងPage របស់ខ្លួន ក្រោមចំណងជើងថា " យុវជនគួរមានស្លាប៣ ដើម្បីប្រកួតប្រជែងការងារ" ដែលមានខ្លឹមសារថា៖ដើម្បីប្រកួតប្រជែងការងារល្អៗ ទទួលប្រាក់ខែខ្ពស់ ទាំងក្នុងប្រទេស ពិសេសក្នុងតំបន់អាស៊ាន គួរប្អូនៗយុវជនពង្រឹងស្លាបឧ្យបាន ៣យ៉ាងតិច ក្នុងនោះរួមមាន៖ទី១-យុវជន គប្បីមានជំនាញឯកទេសណាមួយច្បាស់លាស់ ។ ឧទារហណ៍ ៖ ជំនាញទីផ្សារ ជំនាញទេសចរណ៍ ជំនាញគ្រប់គ្រង ជំនាញគណនេយ្យ ជំនាញអាជីវកម្ម.......។ទី២-យុវជន គប្បីមានភាសាទំនាក់ទំនងអន្តរជាតិមួយច្បាស់លាស់ ។ ឧទាហរណ៍ ៖ ភាសាអង់គ្លេស ជប៉ុន ចិន...។

ទី៣-យុវជន គប្បីមានចំណេះដឹងខាងកុំព្យូទ័រ ពោលគឺ ចេះទាំងកុំព្យូទ័រផ្នែករដ្ឋបាល និងខាងឯកទេសណាមួយ ។

ជាការពិត រដ្ឋាភិបាលជាអ្នកបង្កឱកាសការងារទាំងក្នុងប្រទេស និងក្រៅប្រទេសជូនយុវជនយើង ។ អ្វីដែលរដ្ឋាភិបាលត្រូវធ្វើដំបូងគេ គឺត្រូវថែរក្សាសន្តិភាព ស្ថេរភាពសង្គម ។ បន្ទាប់មក ត្រូវរក្សាស្ថេរភាពសេដ្ឋកិច្ច រុញឲ្យមានកំណើន ដើម្បីទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកបោះលុយបើកក្រុមហ៊ុនធ្វើអាជីវកម្ម។ពេលនោះ ឳកាសការងារ នឹងកើតមានដល់យុវជនយើងជាមិនខាន។ ប៉ុន្តែអ្វីដែលសំខាន់នោះ សូមចាំថា(គ្មានម្រឹកណា រត់ចូលមាត់សឹង្ហ)ដោយឯកឯងនោះឡើយ។ដូច្នេះ សូមកុំនៅស្ងៀម បណ្ដោយខ្លួនផ្ដេកផ្ដួលតាមវាសនា ។ ដូចពាក្យ ចាស់ពោលថា (ជួយខ្លួនឯងមុន ទើបទេវតាជួយជាក្រោយ)៕

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

ប្រភព៖ Page Sar Sokha

 
លោក ស សុខា "យុវជនគួរមានស្លាប ៣ ដើម្បីប្រកួតប្រជែងការងារ" លោក ស សុខា "យុវជនគួរមានស្លាប ៣ ដើម្បីប្រកួតប្រជែងការងារ" Reviewed by Unknown on 11:23:00 PM Rating: 5

No comments:

Powered by Blogger.