Sunday, May 8, 2016

លោកជំទាវ ម៉ែន សំអន ការប្រគុំតន្ត្រីព្រឹកនេះគឺដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា

13166072_601838126641811_6603681490371238756_n

News New: នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគំុតន្ត្រីសប្បុរសធម៌  ក្នុងប្រសាសន៏ដ៏មានអត្ថន័យ របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី គឺផ្តោតទៅលើការលើកស្ទួយតម្លៃសិល្បៈ វប្បធម៌ជាតិ និងការគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជារៀងរាល់ឆ្នាំបានរៀបចំអោយកម្មវិធី ប្រឡងតន្ត្រីពានរង្វាន់ថ្នាក់ជាតិ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រក្សាតម្លៃរបស់ជាតិខ្មែរយើង ដែលមានច្រើនបែប ច្រើនសណ្ឋានខុសប្លែកៗពីគ្នា ជាការចែករំលែកអដល់កុលបុត្រខ្មែរ អោយខិតខំសិក្សាស្រាវជ្រាវ នៅអ្វីទៅជាការអភិរក្សរបស់សិល្បះដូនតាខ្មែរយើងពីជំនាន់ដើមនោះ។

ការប្រគំុតន្ត្រីសប្បុរសធម៌ត្រូវបានលោកជំទាវ ម៉ែន សំអន ធ្វើការវាយតម្លៃ និងកោតសរសើរខ្ពស់ សំរាប់ការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ សិល្ប:ករ សិល្ប:ការនី ជាច្រើន រួមទាំងបវរកញ្ញាពិភពលោក ចំនួន ៣នាក់ទៀងផងដែរ។  

សំរាប់វត្តមានបវរកញ្ញាពិភពលោក ទាំង ៣រូប គឺជាការចូលរួមគាំទ្រអោយមានការប្រគំុតន្ត្រីសប្បុរសធម៌នេះឡើង ដើម្បីប្រមូលថវិការគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត ហើយត្រូវការអ្នកជួយគាំពារឧបត្ថម្ភជាថវិកា ដើម្បីបន្តព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់ម៉ឺនរាប់សែនពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន សំអន  ក៏មិនភ្លេចរំលឹកពីស្នាដៃដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារជារៀងរាល់ឆ្នាំ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា  ដែលទាំងនេះសុទ្ធតែឆ្លុះបញ្ជាំងពីទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខ្មែរ មានចិត្តអាណិតអាសូរ ចែករំលែកក្នុងការជួយដល់មន្ទីរពេទ្យព្រោះប្រជាជនគ្រប់គ្នាមានជំនឿជឿជាក់លើមន្ទីរពេទ្យគន្ធបុប្ផានេះ មិនបានយកកំរៃសេវាពីអ្នកជំងឺកុមារឡើយ។ ដូច្នេះ អ្វីដែលយើងទាំងអស់គ្នាត្រូវតបស្នងកំុអោយពេទ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុ ទើបបានជាគ្រប់ថ្នាក់ដឹកនាំរបស់យើង រួមទាំងវិស័យឯកជនផងដែរ តែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាក់ស្តែងថ្ងៃនេះ ការប្រគំុតន្ត្រីសប្បុរសធម៌ គឺដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះដែរ៕

13131247_551856498329156_1644729362235490753_o

13177047_601838203308470_3064413156086353901_n

13133283_601838246641799_8474576354003746044_n

13164269_601838253308465_34439252465201006_n

13124985_601838183308472_7872888388305882579_n

13164377_601838133308477_2965551637199762449_n

13177482_601838153308475_8170864164211603960_n

អត្ថបទ៖ សុភ័ក្ត

 

0 comments:

Post a Comment