Monday, May 16, 2016

ទង្វើរមិនគួរអោយលើកលែង ព្រោះតែខ្វះការពិចារណា

13179372_1774926249408367_6037803805231522884_n

News New: កំហុស ដែលមិនគួរអោយលើកលែង ចំពោះបុគ្គលជាឪពុកក្មេក ហ៊ានលើកដៃប្រហារកូនប្រសាររហូតដល់បាត់បង់ជីវិត ព្រោះតែកូនប្រសារ បានវាយ ធ្វើបាបកូនស្រីរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនអាចទ្រាំឃើញទុក្ខវេទវារបស់កូនបាន។ យើងធ្វើការពិចារណាទៅករណីនេះទាំងអស់គ្នាមើល តើទង្វើររបស់លោក ដែលជាឪពុកក្មេកនេះ ត្រឹមត្រូវ ឬទេ? មនុស្សមួយក្រុម បានលើកឡើងថា ត្រឹមត្រូវហើយ ព្រោះបើទុកអោយកូនប្រសារនេះនៅរស់ គេប្រាកដជាធ្វើបាបកូនស្រី របស់គាត់រហូតដល់ស្លាប់មិនខាន បែបនេះត្រូវតែសំលាប់ គឺសមណាស់ហើយ។ មតិមួយក្រុមទៀតលើកឡើងថា យើងជាឪពុកម្តាយមិនគួរទៅលូកដៃក្នុងរឿងគ្រួសារគេទេ ព្រោះប្តីប្រពន្ធគេ ជួនកាលឈ្លោះគ្នាថ្ងៃនេះ ថ្ងៃស្អែកត្រូវគ្នាក៏ថាបាន ធម្មតាចានក្នុងរាវ អណ្តាត និងធ្មេញ រមែងអីមិនប៉ះគ្នា។ យើងជាឪពុកម្តាយគ្រាន់តែជួយអប់រំ ទៅវាបានហើយ។ ម៉េចទៅសំលាប់គេទៅវិញ? ចំណែកឯមតិមួយក្រុមទៀតយល់ថា ការសំរេចចិត្តរបស់ឪពុកក្មេកនេះ គឺខុសទាំងស្រុង។ ខុសទាំងផ្លូវច្បាប់ ខុសទាំង គុណធម៌ជាឪពុក ធ្វើបាបទាំងកូនស្រីខ្លួនឯងអោយមេម៉ាយ។ ទីបំផុតគាត់បានអី? បានត្រឹមតែត្រូវជាប់គុកអស់មួយជីវិត ចោលប្រពន្ធកូន និងបន្សល់ទុក្ខនូវកេរ្តិ៍ឈ្មោះអាស្រូវអ្នកផងគេស្អប់ខ្ពើមនឹង។ បើកូនប្រសារធ្វើបាបកូនស្រី យើងទៅពិភាក្សាដន្លងរកដំណោះស្រាយផ្សេងៗទៅ ទៅពិភាក្សាជាមួយចាស់ទុំផ្សេងៗ ហៅកូនស្រីខ្លួនមកសួរនាំ ឬអោយកូនស្រីទៅដាក់ពាក្យបណ្តឹងករណីអំពើហិង្សា ។ បើកូនមិនព្រមទៅដាក់ពាក្យបណ្តឹងទេ យើងជាឪពុកទៅពិភាក្សាជាមួយសមត្ថកិច្ចរកវិធី សាស្ត្រផ្សេងៗ ទុកអោយសមត្ថកិច្ចគេជាអ្នកធ្វើទៅល្អជាងយើង។ ហើយបើវាមិនអាចទៅរួចទេ ដាក់ពាក្យបណ្តឹងលែងលះគ្នាទៅវាចប់ទៅហើយ។

ចំពោះមតិរបស់News New មិនគាំទ្រជាដាច់ខាត ព្រោះនេះចាត់ទុកថា ជាអំពើសាហាវឃោរឃៅ សំលាប់មនុស្សដូចសំលាប់សត្វមាន់មួយក្បាល ហើយកំហុសនេះដែរច្បាប់ ត្រូវធ្វើការផ្តន្ទាទោសអោយបានធ្ងន់ធ្ងរ ចៀសវាងអោយផ្សេងយកគំរូអាក្រក់តាម រហូតធ្វើអោយប្រទេសកម្ពុជាយើងក្លាយទៅជាប្រទេសអនាធិបតេយ្យ កាប់ សំលាប់ស៊ីសាច់ហុតឈាមគ្នា លែងស្គាល់ឪពុកកូន និងសូមអោយបងប្អូនខ្មែរទាំងអស់កុំយកតម្រាប់តាមអោយសោះនូវទង្វើរខ្វះការពិចារណាបែបនេះ ព្រោះព្រះរាជា ណាចក្រកម្ពុជាយើង កាន់នូវព្រះពុទ្ធសាសនា ដើរតាមគន្លងនៃព្រះសម្មាសម្ពុទ្ធនៃយើង ហាមដាច់ខាតការកាប់សំលាប់ជីវិតមនុស្ស សត្វទូទៅ។News New សូមលើក នូវពាក្យមួយឃ្លាថា" ការដោះស្រាយបញ្ហាដោយអំណាចនៃកំហឹងរមែងនាំមកនូវវិប្បដិសារីអស់មួយជីវិត"៕

13221680_1774926239408368_4790617065037339111_n

0 comments:

Post a Comment