Recent Posts

Seo Services

សាលាកម្រពុទ្ធិកបឋមសិក្សាវត្តជោគតនារាម(គរ) ជួបការខ្វះខាតតុកៅអី ស្របពេលចំនួនសាមណ:សិស្សកើនឡើង

13174083_664475450358181_1061911000410877887_n

News New: គណៈគ្រប់គ្រងសាលាកម្រងពុទ្ធិកបឋមសិក្សាវត្តជោតនារាម(គរ) បានប្រកាសអំពាវនាវស្វែងរកសប្បុរសជននានា ដើម្បីជួយជាសំភារ:ផ្សេងៗសំរាប់បំពេញតម្រូវការចាំបាច់ក្នុងសាលាដូចជា៖ តុ កៅអី ទូរដាក់សៀវភៅ សំរាប់ដាក់ក្នុងថ្នាក់រៀនថ្មី របស់សាលាកម្រងពុទ្ធិកបឋមសិក្សាវត្តជោគតនារាម(គរ) ដោយបច្ចុប្បន្នមានការកើនឡើងចំនួនសមណៈសិស្ស កាន់តែច្រើន ក្នុងឆ្នាំសិក្សាថ្មីនេះ។

សូមបញ្ជាក់ផងដែរថា : បច្ចុប្បន្នសាលាកម្រងពុទ្ធិកបឋមសិក្សាវត្តជោគតនារាម មានសាមណ:សិស្ស ចូលសិក្សារៀនសូត្រចំនួន ៧២អង្គ ដែលត្រូវប្រើថ្នាក់រៀនចំនួន ៣បន្ទប់ ត្រូវការតុចំនួន ៣៦តុ និងកៅអីចំនួន ៧២កៅអី ។ ប៉ុន្តែសព្វថ្ងៃ នៅសាលាកម្រងនេះ មានតុសំរាប់សាមណ:សិស្សគង់រៀនសូត្រតែ ១៥តុប៉ុណ្ណោះ។ ដូច្នោះនៅមានការខ្វះខាត តុ កៅអី និងពិសេសសំភារ:សិក្សាសំរាប់ប្រគេនដល់សាមណ:សិស្សជាច្រើនទៀត។

ប្រសិនសប្បុរសជននានា អស់លោកមានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភគាំទ្រ សូមទំនាក់ទំនងទៅកាន់៖

ព្រះភិក្ខុ លោ ប៊ុនឡេន ព្រះគ្រូចៅអធិការវត្តជោគតនារាម(គរ) និងជានាយកសាលាកម្រពុទ្ធិកបឋមសិក្សាវត្តជោគតនារាម៖ ០១២ ៣០ ៤២ ៨៦

ព្រះភិក្ខុ វ៉ន វិន នាយករងសាលាកម្រងពុទ្ធិកបឋមសិក្សាវត្តជោគតនារាម ៖ ០៨៦ ៣៣ ២២ ១១

13179241_664475480358178_4505019304069435055_n

13118897_664475453691514_566578116659608887_n

អត្ថបទ៖ វិន

 
សាលាកម្រពុទ្ធិកបឋមសិក្សាវត្តជោគតនារាម(គរ) ជួបការខ្វះខាតតុកៅអី ស្របពេលចំនួនសាមណ:សិស្សកើនឡើង សាលាកម្រពុទ្ធិកបឋមសិក្សាវត្តជោគតនារាម(គរ) ជួបការខ្វះខាតតុកៅអី
ស្របពេលចំនួនសាមណ:សិស្សកើនឡើង Reviewed by Unknown on 9:58:00 PM Rating: 5

No comments:

Powered by Blogger.