Friday, May 27, 2016

ទំនាស់ដីធ្លីជាង ១០ឆ្នាំ ទាំង ២១គ្រួសារ ត្រូវបានបញ្ចប់នៅថ្ងៃនេះ ក្នុងខណ្ឌសែនសុខ

13263931_885549768240910_7947907874551534856_n

News New: ទំនាស់ដីធ្លីដ៏រាំរ៉ៃជាង ១០ឆ្នាំ របស់ប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីបំផុត ត្រូវបានបញ្ចប់ដោយការផ្ដល់នូវប័ណ្ណកម្មសិទ្ធិដល់ដៃពួកគាត់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ  ដែលប្រគល់ជូនផ្ទាល់ដោយលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលដ្ឋទាំង ២១គ្រួសារនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយ និងរហូតបានជោគជ័យ។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង ២១គ្រួសារ ក៏បានលិខិតថ្លែងអំណរគុណជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕

13315642_885549748240912_7184416845812458258_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment