Thursday, May 26, 2016

សហជីពសេរីកម្មករ អាចនឹងអំំពាវនាវអោយកម្មករ កម្មការិនី ធ្វើកូដកម្មបើចាប់ខ្លួនលោក កឹម សុខា

13263864_805444649590306_3082887896395812633_n

News New: សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយរបស់ខ្លួន ដែលចុះហត្ថលេខាដោយលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហជីពនៅតាមបណ្តាលរោងចក្រ សហគ្រាស   ទូទាំងរាជធានី ខេត្ត ថា សហជីពសេរីកម្មករ អាចនឹងអំពាវនាវដល់កម្មករ កម្មការិនី ទាំងអស់ សូមអោយប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនកូដកម្មមិនធ្វើការងារ ក្នុងករណីមានការចាប់ខ្លួនឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅមានអភ័យឯកសិទ្ធិនៅឡើយ ។ ការអំពាវនាវបែបនេះ របស់ សហជីពសេរីកម្មករ ដោយសំអាងថា ដើម្បីជំរុញអោយមានការអនុវត្តច្បាប់នៅកម្ពុជាទាក់ទងទៅនឹងអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រ៕

អត្ថបទ៖ អារុណ

0 comments:

Post a Comment