Thursday, May 19, 2016

យ៉ាងយូរ ៦ខែទៀត សំរាមត្រូវបានកាត់បន្ថយក្នុងរាជធានីភ្នំពេញ ស្ទើរទាំងស្រុង

13237782_1035575029812235_1302504822060768990_n

News New: ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង- ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនCNEPG របស់ចិនជំនាញខាងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ស្តីពីការវិនិយោគរោងចក្រ កែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងរាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញ ប្តេជ្ញារៀបចំគ្រប់គ្រងបញ្ហាសំរាមនេះអោយបានល្អប្រសើរ ស្របតាមគោលការណ៍ ៣-២-១ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ។

ជាជំហានបន្តទៅទៀត សាលារាជធានីភ្នំពេញ បានដាក់ចេញនូវការងារចំនួន ២ចំណុចត្រូវធ្វើ រួមមាន៖
-រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណ:ងាយស្រួលជាមួយស្ថាប័នផ្សេងៗ សម្រាប់ការចាប់ ផ្តើមមួយដ៏ប្រសើរ។
-ទាំងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវទៅសិក្សាដោយផ្ទាល់នៅ រោងចក្រក្រុមហ៊ុន CNEPG  ប្រទេសចិន ដើម្បីមានមូលដ្ឋានក្នុងសម្រេចចិត្ត និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។



ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាថា យ៉ាងយូរ ០៦ខែទៀត ការងាររបស់យើងនឹងមានផ្លែផ្កា បញ្ហាសំរាមក្នុងរាជ ធានីភ្នំពេញ ក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ទីក្រុងយើងក៏កាន់តែមានសោភណភាពល្អ៕

13254627_1035575466478858_4844627612144227893_n

13230243_1035575103145561_8003873384835253586_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

0 comments:

Post a Comment