Friday, May 6, 2016

ព្រឹកនេះលោក កឹម​ សុខា ទៅសៀមរាប ចុះអ្នកតាមរកវិញ?

13138914_1353762061307756_2403482916829091183_n

News New: ស្របពេលដែលលោក ស្រី ចំរើន តាមប្រកៀកប្រកិតអោយលោក កឹម សុខា មកបកស្រាយជុំវិញខ្សែអាត់សំលេងឆ្លងឆ្លើយស្នេហា ថាជាសំលេងពិតរបស់លោក កឹម សុខា រឺអត់នោះ? លោក កឹម សុខា កាន់តែបង្ហាញខ្លួនច្រើនឡើងៗក្នុងរយ:ពេល ចុងក្រោយនេះ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះដែរ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចូលរួមជាអធិបតីក្នុងវេទិកា “បណ្ដុះបណ្ដាលគណៈប្រតិបត្ដិ” និងពិធី “ប្រកាសសុពលភាពថ្នាក់ដឹកនាំគណ បក្សខេត្តសៀមរាប” នៅទីស្នាក់ការគណបក្សខេត្តសៀមរាប ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមការអោយដឹង វេទិកា “បណ្ដុះបណ្ដាលគណៈប្រតិបត្ដិ” បង្កើតឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមដឹកនាំមូលដ្ឋាន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ។ វេទិកានេះដែរ នឹងបង្រៀនអំពីវិធីសាស្រ្ដក្នុងការនាំសារនយោបាយ និងគោលនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច”។ ថ្នាក់ដឹកនាំគណបក្សខេត្តសៀមរាប រួមមាន៖ លោក ម៉ែន សុថាវរិន្ទ្រ ជាប្រធានក្រុមការងារគណបក្សខេត្ត និងលោក ទួន យក់ដា ជាអនុប្រធានក្រុមការងារគណបក្សខេត្ត៕

13131256_1353762031307759_7421682526134253109_o

13131751_1353761887974440_6597916524550942631_o

13131002_1353761651307797_2518185910399902256_o

13131700_1353761647974464_6962997848685332846_o

13131670_1353761641307798_6337441222267324417_o

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ ០៧០ ៨៥៥ ៤៥៦ ០៨៥ ៨៥៥ ៤៥៦ និង ០៦៨ ៨៥៥ ៤៥៦

 

0 comments:

Post a Comment