Saturday, May 28, 2016

បទបង្ហាញត្រៀមប្រលងបាក់ឌុប ឧបត្ថម្ភដោយឯកឧត្តម ស សុខា ស្រុកកញ្ចៀច

13256423_1734571256819799_7112054222459479552_n

News New: បទបង្ហាញខ្លីស្តីពី "វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ" ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា  មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ដឹកនាំការរៀប ចំដោយលោក ខៀវ ភារិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកកញ្ច្រៀច និងឧទ្ទេសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: ត្រូវបានផ្តល់ជូនដល់សិស្សថ្នាក់ទី១២ ចំនួន ២១៨នាក់ នៃវិទ្យាល័យ ព្រះនរោត្តម ស្រុកកញ្ច្រៀច នារសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៦នេះ។

បទបង្ហាញខ្លីខាងលើនេះ បានធ្វើឡើងអស់រយ:ពេល ៣ម៉ោង ដែលបង្ហាញដល់សិស្សនូវ វិធីសាស្ត្រមើលមេរៀនឆាប់ចាំ ចាំបានយូរមិនងាចភ្លេច វិធី សាស្ត្ររៀនវិជ្ជាបែបលំហាត់ វិធីសាស្ត្ររៀនត្រៀមប្រលងជាប់ និងបាននិទ្ទេសល្អ និងវិធីសាស្ត្រជ្រើសរើសជំនាញមហាវិទ្យាល័យ ។

លោក ខៀវ ភារិទ្ធ ក្នុងនាមជាអ្នករៀបចំ បានបញ្ជាក់ថា មូលហេតុដែលឯកឧត្តម ស សុខា និងលោកជំទាវ តែងតែគិតគូអំពីសិក្សារបស់ប្អូនៗសិស្សា នុសិស្ស ទាំងការត្រៀមប្រលង ដូចជា៖ អោយក្រុមការងារចុះធ្វើបទបង្ហាញអំពីរបៀបរៀនត្រៀមប្រលង ការជ្រើសរើសជំនាញមហាវិទ្យាល័យ និង ការអោយនូវអាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ ដោយឥតគិតថ្លៃ និងផ្តល់រង្វាន់លើកទឹកចិត្តសំរាប់សិស្សប្រលងជាប់បាននិទ្ទេសA ទទួល បានម៉ូតូ ១គ្រឿង ជាដើម។

សិស្សានុសិស្ស ដែលបានចូលរួមក្នុងបទបង្ហាញនេះ មានទឹកត្រេកអរសប្បាយរីករាយ និងបានក្រេបជញ្ជក់យកនូវគំនិតល្អៗពីសំណាក់គ្រូឧទ្ទេស នាមទាំងពីរនាក់ ដោយការយកចិត្តទុកខ្ពស់ ព្រមទាំងទទួលបាននូវវិធីសាស្ត្រក្នុងការរៀនសូត្រ ដើម្បីយកទៅអនុវត្តសំរាប់អនាគតដ៏ត្រចះត្រចង់។

ជាទីបញ្ចប់ លោកនាយកវិទ្យាល័យ ព្រះនរោត្តម បានគោរពថ្លែងអំណរគុណយ៉ាងចំពោះឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងលោក ខៀវ ភារិទ្ធ និងគ្រូឧទ្ទេសនាម ដែលបានជួយបង្ហាត់បង្ហាញផ្លូវរៀនសូត្រដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងវិទ្យាល័យ ព្រះនរោត្តម នាពេលនេះ។ លោក នាយក ក៏សូមគោរពជូនពរដល់ឯកឧត្តម ស សុខា និងលោកជំទាវ លោក ខៀវ ភារិទ្ធ និងគ្រូឧទ្ទេសនាម ព្រមទាំងក្រុមការងារទាំងអស់ សូមជួបតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

13263778_1734571510153107_758811384251487307_n

13325727_1734571376819787_7074764507949822280_n

13319770_1096395873755018_5479640654632067678_n

13254366_1734571306819794_7686330188149679553_n

13260282_1096395797088359_927212568450218357_n

13315345_1096395623755043_1721399106750011290_n

13289014_809151359215423_784002236_n

13318750_809151435882082_1926446903_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment