Sunday, May 8, 2016

មានករណីដឹកឈើទាំងថ្ងៃទាំងយប់ក្នុងស្រុកឱរ៉ាល់?

13138828_1627177467605004_5932802543634176229_n

News New: យោងតាមប្រភពពីអ្នករាយការណ៍ព័ត៌មានយើងប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ ដោយមិនដឹងថា មានច្បាប់ទំលាប់ ឬអត់ទេ? ប៉ុន្តែមើលទៅឈ្មួញទាំងនោះហាក់មិនអើរពើ ឬខ្លាចញញើតសមត្ថកិច្ចឡើយ ។ បើតាមការបង្ហើបអោយដឹងពីប្រជាពលរដ្ឋអ្នកស្រុកថា ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចេញពីតបន់អូត្រាវ ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ តាមផ្លូូវលេខ៤៤ ចេញមកឧដ្តុងមួយផ្នែក និងកំពង់ស្ពឺមួយផ្នែក ដោយមិនមានសមត្ថកិច្ចណាមួយសួរនាំអ្វីឡើយ។ ចំពោះករណីនេះ ធ្វើអោយប្រជាពលរដ្ឋ មានការរិះគន់ជាខ្លាំង ដោយពួកគាត់អះអាងថា បញ្ជាប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ដាវ អាជ្ញាសឹកទៅអោយនាយឧត្តមសេនីយ៍ សៅ សុខា ចាត់ការទៅលើបទល្មើសព្រៃឈើខុសច្បាប់អោយខានតែបាន។ ប៉ុន្តែសំរាប់ក្រុមឈ្មួញខាងហាក់មិនខ្លាចរអារអ្វីឡើយ នៅតែបន្តការដឹកជញ្ជូនទាំងថ្ងៃទាំងយប់ មិនដឹងថា គេមានច្បាប់ទំលាប់ ឬអត់ទេ? រឺក៏ពួកគេអាងខ្នងធំហើយមើលទៅ? 

ជុំវិញករណីកាប់ និងដឹកជញ្ជូនឈើនេះ News New យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចគួរគប្បីធ្វើយ៉ាងណា ឬបង្ហាញអ្វីមួយ ដើម្បីអោយប្រជាពលរដ្ឋដឹងថា ការកាប់ ឬការដឹកជញ្ជូនរបស់ឈ្មួញ ជាការកាប់ ឬដឹកជញ្ជូនដោយមានច្បាប់ទំលាប់ត្រឹមត្រូវ ចៀសវាងកុំអោយប្រជាពលរដ្ឋ ដាក់ការសង្ស័យ និងចេះតែនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា មានករណីកាប់បំផ្លាញ ឬដឹកជញ្ជូនឈើខុសច្បាប់ និងថាអាជ្ញាធរមានសមត្ថកិច្ចត្រូវរ៉ូវជាមួយឈ្មួញជាដើម ដែលតាមពិតគេមានច្បាប់ទំលាប់ត្រឹមត្រូវនោះ៕

13124430_1627177444271673_498571237662309385_n

13179332_1627177537604997_5272921551029697541_n


អត្ថបទ៖ លោក មាស សុខុម

ប្រភព៖ Chenda Phon

0 comments:

Post a Comment