Wednesday, May 11, 2016

សម្តេច ហេង សំរិន អនុញ្ញាតអោយឯកអគ្គរដ្ឋទូតទីម័រលេស្តេ ចូលជួបសំដែងការគួរសម

13161810_608342592672553_985794039984612455_o

News New: នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកជំទាវ ហ្វីលីស៊ីដាត ដឺស៊ូសា ហ្គូធើរេស (H.E. Mrs. Felicidade de Sousa Guterres )) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្តេ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភាជាតិ។ ចំពោះវត្តមានឯកអគ្គរដ្ឋទូតទីម័រលេស្តេ នាពេលនេះ គឺជាជំហានវិវឌ្ឍន៍ដ៏ថ្មីមួយទៀត ក្នុងទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរ គឺកម្ពុជា-ទីម័រលេស្តេ ។


កម្ពុជា-ទីម័រលេស្តេ បានបង្កើតនូវចំណងការទូត និងជាប្រវត្តិសាស្រ្តថ្មីមួយនេះ ក្នុងគោលបំណងផ្សារភ្ជាប់ បង្កបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរអោយបានកាន់តែល្អប្រសើ រដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគាំទ្រ និងសន្យាធ្វើកិច្ចសហការគ្នាអោយបានពេញលេញ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជម្រុញអោយបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងៗទៀត៕

13217046_608342589339220_1591595660885743198_o

13139191_608342466005899_4251726365381377073_n

13177532_608342469339232_1795405759118635259_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី


0 comments:

Post a Comment