Wednesday, May 11, 2016

តើកាយវិការរបស់ឯកឧត្តម ច័ន្ទ សុផល ចំពោះព្រះសង្ឃ អ្នកយល់យ៉ាងម៉េច?

13123246_551110978403708_6944317047776079284_o

News New: ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង គោរពស្រលាញ់ និងកោតសរសើរគ្រប់ៗគ្នា ដោយឯកឧត្តម ជាអភិបាលខេត្តដ៏សាមញ្ញមួយរូប ព្រមទាំងមានកាយវិការទន់ភ្លន់ សុភាពរាបសារ ពិសេសគឺគោរពបានល្អនូវវប្បធម៌ប្រពៃណីខ្មែរ តាមគន្លងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។ ជាក់ស្តែងការសំពុះព្រះសង្ឍរបស់ឯកឧត្តម ច័ន្ទ សុផល មានការបោះទ្រនាប់ជើងត្រឹមត្រូវ និងលុតជង្គង់ដល់ដី ព្រមទាំងមិនប្រកាន់ទីកន្លែងនោះមានកំរាលព្រំ ឬអត់? មានន័យថា ឯកឧត្តម ជួបព្រះសង្ឃកន្លែងណា គឺលុតជង្គង់កន្លែងនោះ ដោយមិនប្រកាន់ចាំកន្លែងមានកំរាលព្រំ ដូចថ្នាក់ដឹកនាំមួយចំនួន សំពះព្រះសង្ឃរើសកន្លែងណាមានកំរាលព្រំ ឬកន្ទេលជាដើម។ ចំណេកឯថ្នាក់ដឹកនាំមួយចំនួនទៀត សំពះព្រះសង្ឃហាក់មិនចង់សំពះ លើក ដៃមិនចង់រួច ជង្គង់លុតមិនចំជាលុត និងរហូតដល់សំពះព្រះសង្ឃមិនដោះទាំងទ្រនាប់ជើងទៅទៀត។ តាមពិតបើយើងនិយាយអំពីព្រះពុទ្ធសាសនា ពុទ្ធសាសនិក ជនទាំងឡាយ ពេលគោរព រថ្វាយបង្គំព្រះពុទ្ធរូប ឬព្រះសង្ឃ មិនអាចតាំងខ្លួនជាអ្នកធំឡើយ ព្រោះព្រះសម្មាសម្ពុទ្ធគឺជាព្រះ ដែលយើងលើកតំកើង និងគោរពបូជា រហូតដល់ចាត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ដូច្នោះពេលដែលយើងគ្រប់រូបសំពះព្រះសង្ឃ គឺសំពះសំដៅដល់សាសនាព្រះពុទ្ធ ដោយមានស្បង់ចីវរ ជាតំណាង មិនមែនយើងសំពះបុគ្គលនោះឡើយ។ មិនគួរយលច្រឡំថា បុគ្គលនោះតូចជាងខ្លួនឡើយ។ ម្យ៉ាងទៀត សំរាប់ថ្នាក់ដឹកនាំ គឺគួរតែប្រណិបត្តិន៍អោយបានល្អជាងគេ ព្រោះថ្នាក់ដឹកនាំទាំងអស់ ជាគំរូរបស់ប្រជាពលរដ្ឋទូទៅ៕

13087041_549844871863652_827403736370489560_o

13064599_551990164982456_2815375653071477259_o

13119054_551171801730959_4714319020448506996_n

13173185_552601481587991_6806902658560517668_o

13096195_551172241730915_6299074735903134204_n

13166079_551186615062811_2264162818998804425_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment