Wednesday, May 25, 2016

សម្តេច ស ខេង ប្រគល់រថយន្តពន្លត់អគ្គិភ័យជូនខេត្តនីមួយៗ (មានលំអិត)

13307231_1604042599910178_8522848473197441013_n

News New: នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ  នៅទីស្តីការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ១១៣គ្រឿង ដល់បណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រ កម្ពុជា ដែលក្នុងនោះរួមមាន៖

ទី១៖ ខេត្តកណ្តាល ចំនួន ៥គ្រឿង (ស្រុកកោះធំ ១គ្រឿង ស្រុកមុខកំពូល ១គ្រឿង ស្រុកកណ្តាលស្ទឹង ១គ្រឿង ស្រុកខ្សាច់កណ្តាល ១គ្រឿង ស្រុកកៀនស្វាយ ១គ្រឿង) ។ ទី២៖ ខេត្តកំពង់ស្ពឺ ចំនួន ៤គ្រឿង (ស្រុកភ្នំស្រួច ១គ្រឿង ស្រុកឧត្តុង្គ ១គ្រឿង ស្រុកគងពិសី ១គ្រឿង និងស្រុកឱរ៉ាល់ ១គ្រឿង) ។

ទី៣៖ ខេត្តកំពង់ឆ្នាំង ចំនួន ៤គ្រឿង (ស្រុកកំពង់ត្រឡាច ១គ្រឿង ស្រុកទឹកផុស ១គ្រឿង ស្រុកបរិបូរណ៍ ១គ្រឿង និងស្រុកសាមគ្គីមានជ័យ ១គ្រឿង ) ។

ទី៤៖ ខេត្តព្រៃវែង ចំនួន ៦គ្រឿង (ស្រុកស្វាយអន្ទរ ១គ្រឿង ស្រុកកំចាយមារ ១គ្រឿង ស្រុកកំពង់ត្របែក ១គ្រឿង ស្រុកពាមរក៍ ១គ្រឿង ស្រុកកញ្ច្រៀច ១គ្រឿង ស្រុក និងព្រះស្តេច ១គ្រឿង)។

ទី៥៖ ខេត្តកំពង់ចាម ចំនួន ៦គ្រឿង (ស្រុកជើងព្រៃ ១គ្រឿង ស្រុកស្ទឹងត្រង់ ១គ្រឿង  ស្រុកបាធាយ ១គ្រឿង ស្រុកស្រីសន្ថរ ១គ្រឿង ស្រុកចំការលើ ១គ្រឿង និងស្រុក កងមាស ១គ្រឿង) ។

ទី៦៖ ខេត្តត្បូងឃ្មុំ ចំនួន ៥គ្រឿង (ស្នងការខេត្ត ១គ្រឿង ស្រុកមេមត់ ១គ្រឿង ស្រុកអូររាំងឪ ១គ្រឿង ស្រុកតំបែរ ១គ្រឿង និងស្រុកក្រូចឆ្មារ ១គ្រឿង) ។

ទី៧៖ ខេត្តក្រចេះ ចំនួន ៤គ្រឿង (ស្រុកស្នួល ១គ្រឿង ស្រុកសម្បូរណ៍ ១គ្រឿង ស្រុកឆ្លូង ១គ្រឿង និងស្រុកព្រែកប្រសព្វ ១គ្រឿង)។

ទី៨៖ ខេត្តស្ទឹងត្រែង ចំនួន ៣គ្រឿង (ស្រុកសៀមប៉ាង ១គ្រឿង ស្រុកសេសាន ១គ្រឿង និងស្រុកសៀមបូក ១គ្រឿង) ។

ទី៩៖ ខេត្តស្វាយរៀង ចំនួន ៤គ្រឿង (ស្រុករមាសហែក ១គ្រឿង ស្រុកស្វាយជ្រុំ ១គ្រឿង ស្រុកកំពង់រោទិ៍ ១គ្រឿង និងស្រុកបាវិត ១គ្រឿង)។

ទី១០៖ ខេត្តតាកែវ ចំនួន ៤គ្រឿង (ស្រុកបាទី ១គ្រឿង ស្រុកព្រៃកប្បាស ១គ្រឿង ស្រុកអង្គរបូរី ១ក្រឿង និងស្រុកបូរីជលសារ ១គ្រឿង)។

ទី១១៖ ខេត្តកំពត ចំនួន ៣គ្រឿង (ស្រុកឈូក ១គ្រឿង ស្រុកបន្ទាយមាស ១គ្រឿង និងស្រុកកំពង់ត្រាច ១គ្រឿង)។

ទី១២៖ ខេត្តកែប ចំនួន ២គ្រឿង (ស្នងការដ្ឋានខេត្ត ១គ្រឿង និងស្រុកដំណាក់ចង្អើរ ១គ្រឿង)។

ទី១៣៖ ខេត្តព្រះសីហនុ ចំនួន ៤គ្រឿង(ស្នងការដ្ឋានខេត្ត ២គ្រឿង ស្រុកព្រៃនប់ ១គ្រឿង ស្រុកកំពង់សិលា ១គ្រឿង)។

ទី១៤៖ ខេត្តកោះកុង ចំនួន ៣គ្រឿង (ស្រុកស្រែអំបិល ១គ្រឿង ស្រុកមណ្ឌលសីមា ១គ្រឿង និងស្រុកបទុមសាគរ ១គ្រឿង)។

ទី១៥៖ ខេត្តគំពង់ធំ ចំនួន ៤គ្រឿង (ស្រុកបារាយ ១គ្រឿង ស្រុកស្ទោង ១គ្រឿង ស្រុកសណ្តាន់ ១គ្រឿង និងស្រុកប្រាសាទបល្ល័ង្គ ១គ្រឿង)។

ទី១៦៖ ខេត្តពោធិសាត់ ចំនួន ៥គ្រឿង (ស្រុកក្រគរ ១គ្រឿង ស្រុកភ្នំក្រវាញ ១គ្រឿង ស្រុកបាកាន ១គ្រឿង ស្រុកកណ្តៀង ១គ្រឿង និងស្រុកវាលវែង ១គ្រឿង)។

ទី១៧៖ ខេត្តបាត់ដំបង ចំនួន ៦គ្រឿង (ស្រុកមោងឬស្សី ១គ្រឿង ស្រុកបរិល ១គ្រឿង ស្រុករតន:មណ្ឌល ១គ្រឿង ស្រុកថ្មគោល ១គ្រឿង ស្រុកកំរៀង ១គ្រឿង និងស្រុកភ្នំព្រឹក ១គ្រឿង) ។

ទី១៨៖ ខេត្តសៀមរាប ចំនួន ៦គ្រឿង (ស្រុកក្រឡាញ់ ១គ្រឿង ស្រុកជីក្រែង ១គ្រឿង ស្រុកពួក ១គ្រឿង ស្រុកសូត្រនិគម ១គ្រឿង ស្រុកប្រាសាទបាគង ១គ្រឿង និងស្រុកវ៉ារិន ១គ្រឿង) ។

ទី១៩៖ ខេត្តបន្តាយមានជ័យ ចំនួន ៣គ្រឿង (ស្រុកព្រះនេត្រព្រះ ១គ្រឿង ក្រុងប៉ោយប៉ែត ១គ្រឿង និងស្រុកមង្គលបូរី ១គ្រឿង) ។

ទី២០៖ ខេត្តឧត្តរមានជ័យ ចំនួន ៣គ្រឿង (ស្រុកអន្លង់វែង ១គ្រឿង ស្រុកត្រពាំងប្រាសាទ ១គ្រឿង និងស្រុកចុងកាល ១គ្រឿង)។

ទី២១៖ ខេត្តប៉ៃលិន ចំនួន ២គ្រឿង (ស្រុកសាលាក្រៅ ២គ្រឿង)។

ទី២២៖ ខេត្តព្រះវិហារ ចំនួន ៥គ្រឿង (ស្រុករវៀង ១គ្រឿង ស្រុកជាំក្សាន្ត ១គ្រឿង ស្រុកគូលេន ១គ្រឿង ស្រុកជ័យសែន ១គ្រឿង និងស្រុកឆែប ១គ្រឿង)។

ទី២៣៖ ខេត្តមណ្ឌលគិរី ចំនួន ៤គ្រឿង (ស្រុកកែវសីម៉ា ១គ្រឿង ស្រុកកោះញែក ១គ្រឿង ស្រុកអូររាំង ១គ្រឿង និងស្រុកពេជ្រដា ១គ្រៀង)។

ទី២៤៖ ខេត្តរតនគិរី ចំនួន ៤គ្រឿង (ស្រុកបរកែវ ១គ្រឿង ស្រុកអណ្តូងមាស ១គ្រឿង ស្រុកកូនមុំ ១គ្រឿង និងវ៉ិនសៃ ១គ្រឿង) ។

ទី២៥៖ នាយកដ្ឋាននគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ១៤គ្រឿង ៕

13239931_1604042683243503_2504511842039226128_n

13312723_1604043603243411_7313795383937544989_n

13239043_1604043436576761_1080628848587697366_n

13310346_1604042876576817_4644136719623657566_n

13265971_1604043573243414_1544825469912886648_n

13255937_1604035489910889_686515017333424577_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

 

 

 

0 comments:

Post a Comment