Friday, May 6, 2016

ស្ថានីយ៍បូមទឹកទួលគោកទី២ អាចបញ្ជៀសបញ្ហាទឹកលិចបានជាច្រើន សាងសង់បាន ៧០%

13119044_1029343917102013_6962181263396518506_n

News New: បើយោងតាមការសរសេរបញ្ជាក់ក្នុង Page ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ថា គិតមកដល់ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី២ សម្រេចបានជាលទ្ឋផល ៧០% នៃគម្រោង។
គម្រោងនេះ សាងសង់អគារស្ថានីយ៍បូមទឹក មានបណ្តោយប្រវែង ១៧.៥ម៉ែត្រ និងទទឹងប្រវែង ១៣.៥ម៉ែត្រ បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៥គ្រឿង ក្នុងនោះម៉ូទ័រទំហំ ០.៦ម៉ែត្រ ចំនួន ៣គ្រឿង និងទំហំ ០.៥ម៉ែត្រ ចំនួន ២គ្រឿង ដែលមានសមត្ថភាពបូមទឹកបានរហូតដល់ ១៨០០០ម៉ែត្រគូប ក្នុង ១ម៉ោង ស្មើនឹង ៥ម៉ែត្រគូបក្នុង ១វិនាទីផងដែរ។
សូមបញ្ជាក់ថា គម្រោងនៃការសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី២ គឺអាចដោះស្រាយបព្ហាាទឹកលិច នៅតំបន់ភ្លេីងស្តុបនាគវ័ន្ត ផ្លូវលេខ ៦០៨ វិថីសម្តេច ប៉ែន នុត ផ្លូវលេខ ៥៦៦ ផ្លូវលេខ ៥២៨ ផ្លូវលេខ ២៨៣ ផ្លូវលេខ១៣២ និងផ្លូវមួយចំនួនទៀត៕

13179446_1029343870435351_1353209460242255827_n

13177516_1029343823768689_9056477509269623545_n

13173657_1029343820435356_2727835769817517929_n

13177833_1029343887102016_1871673459857946489_n

13165875_1029343903768681_1381521938137872653_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

 

0 comments:

Post a Comment