Recent Posts

Seo Services

លោកអភិបាលខណ្ឌដូនពេញ មិនគួរបញ្ឈប់ការលក់ដូរមុខឌ្រីមលេនទេ ព្រោះឪពុកម្តាយតែងរងទុក្ខដើម្បីកូនៗ



13239186_1090912287646096_4630642039561018200_n (1)

News New: លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍អន់ចិត្តចំពោះបងប្អូនអ្នកលក់ដូរមួយចំនួន នៅទីធ្លាម្តុំមុខ ឌ្រីមលេន ព្រោះអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសំអាតបរិស្ថានទីក្រុង ពិសេសគឺទីកន្លែង ដែលខ្លួនឯងលក់ដូរតែម្តង។ ក្នុងន័យនេះ លោកអភិបាលខណ្ឌ បានសម្រេចចិត្តបញ្ឈប់ការលក់ដូរទាំងអស់ នៅមុខឌ្រីមលែន ដោយមូលហេតុអ្នកលក់ទាំងនោះមិនចូលរួមជួយសំអាត ព្រោះវាបានបង្កអោយបរិស្ថានទីក្រុង កខ្វក់ ប៉ះពាល់សុខភាព និងធ្វើអោយសំរាមទាំងនោះហូរចូលទៅក្នុងលូ បង្កអោយលូស្ទះ ទឹកមិនអាចហូរចុះក្រោមបាន។

នៅក្នុងការសំរេចចិត្តបញ្ឈប់ការលក់ដូរមុខឌ្រីមលេននេះ លោកអភិបាលខណ្ឌដូនពេញ ក៏សូមអោយបងប្អូនជួយបញ្ចេញមតិយោបល់ ដោយចូល Comment ក្នុង Page Facebook របស់លោកផ្ទាល់ ។

ចំពោះការសំរេចបញ្ឈប់ការលក់ដូរមុខឌ្រីមលេន នេះ News New សូមចូលរួមជាមតិយោបល់ថា ការបិទមិនអោយលក់ដូរតទៅទៀត វាសមណាស់ ព្រោះអ្នកលក់ដូរ ទាំងនោះ មិនបានចូលរួមសំអាតទីកន្លែង ដែលខ្លួនឯងលក់ដូរ បង្កអោយខូចបរិស្ថាន និងបង្កអោយស្ទះលូ ជាដើម។ ប៉ុន្តែប្រសិនបើ លោកអភិបាលខណ្ឌ សំរេច បិទការលក់ដូរទីនោះមែន។ តើប្រជាពលរដ្ឋ ដែលគាត់អាស្រ័យផលទីនោះ ដើម្បីចិញ្ចឹមជីវិត គាត់ត្រូវពឹងលើអ្វីវិញ? ចុះសំរាប់អ្នកលក់ដូរមួយចំនួនវិញ ដែលគាត់ បានសំអាតត្រឹមត្រូវ វាមិនអយុត្តិធម៌សំរាប់គាត់ទៅហើយ។ ដូច្នោះគំនិតNews New គួរបន្តអោយពួកគាត់លក់ដូរ ដោយធ្វើការផ្សព្វផ្សាយអប់រំបន្ថែមភ្ជាប់ទៅនឹង ចំណាត់ការមួយច្បាស់លាស់ ប្រសិនបើមានលើកក្រោយទៀត? ឬធ្វើការចាប់អ្នកលក់ដូរណា ដែលមិនបានសំអាតទីកន្លែងរបស់ខ្លួន មកណែនាំអប់រំ ករណីមិនកែ យើងបញ្ឈប់តែគាត់មួយ នេះជាការ" សំលាប់មាន់គំរាមស្វា" និងជាការបែងចែកតុល្យភាពត្រឹមត្រូវដែរ(អ្នកណាធ្វើអ្នកហ្នឹងទទួល) ។ ម្យ៉ាងវិញ អាជ្ញាធរដែនដី គឺជាឪពុក ម្តាយ តែងរងទុក្ខលំបាក ព្រោះតែកូនៗបែបនេះហើយ៕

13239417_1090912280979430_2558026942345576494_n

13226752_1090912337646091_6952698873083881450_n (1)

អត្ថបទ៖ លោក ភោគ ថន(សារ៉ន)

 



 
លោកអភិបាលខណ្ឌដូនពេញ មិនគួរបញ្ឈប់ការលក់ដូរមុខឌ្រីមលេនទេ ព្រោះឪពុកម្តាយតែងរងទុក្ខដើម្បីកូនៗ លោកអភិបាលខណ្ឌដូនពេញ មិនគួរបញ្ឈប់ការលក់ដូរមុខឌ្រីមលេនទេ ព្រោះឪពុកម្តាយតែងរងទុក្ខដើម្បីកូនៗ Reviewed by Unknown on 7:04:00 PM Rating: 5

No comments:

Powered by Blogger.