Saturday, May 21, 2016

ឯកឧត្តម ឡាយ វណ្ណ: បង្កើតមូលនិធិអ្នករត់ម៉ូតូឌុប រ៉ឺម៉កម៉ូតូ និងតាក់ស៊ី ជំហានទី១ក្នុងខេត្តតាកែវ





13266081_817952281639664_3069002061664699119_n

News New: ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូ ចំនួន ២៨០នាក់ នៅក្នុងក្រុងដូនកែវ ស្រុកទ្រាំង ស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ ដើម្បីពិភាក្សាបង្កើតមូលនិធិអ្នករត់ម៉ូតូឌុប រ៉ឺម៉កម៉ូតូ និងតាក់ស៊ី ក្នុងខេត្តតាកែវ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគតាកែវ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា មូលនិធិនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលនូវការខ្វះខាតរបស់បងប្អូន ដែលត្រូវការ ថវិកាបន្ទាន់សម្រាប់ដោះស្រាយបញ្ហានានារបស់បងប្អូន ពីព្រោះមូលនិធិនេះ នឹងផ្តល់នូវកម្ចីរ ដែលមានការប្រាក់ទាបបំផុត ហើយចំណូល ដែល បានមកការប្រាក់នេះ នឹងត្រូវដាក់បញ្ជូលទៅក្នុងមូលនិធិ ដើម្បីអោយមូលនិធិមានធនធានហិរញ្ញវត្ថុកាន់តែធំឡើងៗ។ ដោយឡែកគណៈកម្មាធិការ ប្រតិបត្តិ ដែលជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្តផ្តល់ប្រាក់កំចី នឹងត្រូវជ្រើសរើសចេញពីតំណាងរបស់បងប្អូនទាំងអស់គ្នាផ្ទាល់តែម្តង។
ឯកឧត្តមបានបន្តទៀតថា យើងនឹងចាប់ផ្តើមដំណើរការមូលនិធិនេះ នៅក្នុងក្រុង ស្រុកទាំង៤នេះសិន ហើយយើងនឹងបន្តពង្រីកឱ្យដំណើរការទូទាំង ខេត្តតាកែវ យើងតែម្តង ដើម្បីជួយដល់បងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉ក ម៉ូតូនៅក្នុងខេត្តយើង ហើយឯកឧត្តម នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥០០០ ដុល្លារ សម្រាប់ដំណើរការដំបូង ហើយឯកឧត្តម នឹងខិតខំគៀងគរសប្បុរសជនបន្ថែមទៀត។ ក្នុងពេលនោះដែរ លោកអធិការ នគរបាលក្រុងដូនកែវ ក៏បានបរិច្ចាកថវិការចូលក្នុងមូលនិធិចំនួន ៥០០ដុល្លារផងដែរ។
ក្រោយពីសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉ក ម៉ូតូរួច ឯកឧត្តមអភិបាលខេត្ត ក៏បានជួបជាមួយ ប្អូនៗគរុសិស្ស និងបានយល់ព្រម តាមសំណើរបស់ប្អូនៗដោយផ្តល់នូវអាងទឹកធំមួយសម្រាប់ជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្អូនៗ។


13239417_817952688306290_2585338191963388959_n

13239185_817952534972972_115209992846562020_n

13269271_817952508306308_7622063007172463002_n

13254292_817952711639621_1221305198939063798_n

13239357_817952371639655_1589384347064986451_n

13267896_817952888306270_7067695944904163397_n

13254289_817953278306231_5526747297605143434_n

13256094_817953124972913_584291554746131027_n

13237727_817953074972918_4894113375138766169_n

13263775_817953328306226_1279983784851652402_n

អត្ថបទ៖ លោក នេន សុផល
































Photos of ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ and Others







  • 'បោះឆ្នោតជូនគណបក្សប្រជាជនគឺដើម្បីសន្តិភាព ស្តិរភាព និងការអភិវឌ្ឍ ជយោ !'


    យុវជន ឃុំពោធិ៍រំចាក









    451










  • 'ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកព្រៃកប្បាស និងប្រធានក្រុមការងារយុវជនស្រុកព្រៃកប្បាស និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូលរួមកម្មវិធីដេញដោលមតិតំណាងយុវជនពហុបក្ស តំណាងវាគ្មិនមកពីគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ នៅសាលមហោស្របចេនឡា ដែលរៀបចំដោយ វិទ្យាស្ថានសាធារណះរដ្ឋអន្តរជាតិ IRI នៅរាជធានីភ្នំពេញ ! ជយោ ! គណបក្សប្រជាជនកម្ពុជា !'


    យុវជន ឃុំពោធិ៍រំចាក









    11024










  • 'យុវជនគណៈបក្សសង្គ្រោះជាតិ ដើរសុំលុយតាមដងផ្លូវយ៉ាងអណាធិតេយ្យតាមដង ផ្លូវ មិនមែនជាការធ្វើយុទ្ធនាការឃោសនា បោះឆ្នោត !'


    Andrew Love









    143



























0 comments:

Post a Comment