Monday, May 23, 2016

ឯកឧត្តម ជា សុមេធី គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសខួបកំណើតគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ

13198508_840808832691893_7269861004985788387_o

News New: ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង គោរពជូនពរជ័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់៨២ឆ្នាំ ឈានចូល ៨៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទិ្ឋទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ព្រះនាមមណ្ឌាទេវី សូមប្រសិទ្ធពរបវរ មហាប្រសើរជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ លោក ម៉ៅ ស៊ីវន

0 comments:

Post a Comment