Saturday, May 14, 2016

ភ្ញាក់ផ្អើល ឯកឧត្តម ច័ន្ទ សុផល ជិះឡានកូរ៉េដឹកទឹកចែកជូនពលរដ្ឋដោយផ្ទាល់

13245957_800795130051046_820188884_n

News New: ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ទទួលបានការសាទរ និងសរសើរពីសំណាក់ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង កាន់តែខ្លាំងឡើង ស្របពេលនៃការប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃគួរអោយកត់សំគាល់។ ពិសេសជាងនេះទៅទៀត ការលះបង់ខ្ពស់ដើម្បីបំរើប្រជាពលរដ្ឋ ដោយមិនគិតពីឋាន:តួនាទី របស់ខ្លួនជាអភិបាលខេត្ត ជាចៅហ្វាយខេត្ត មកដើរដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់។ កាយវិការសាមញ្ញនេះ និងប្រកបដោយការយកចិត្តទុកដាក់ អាណិតស្រលាញ់ប្រជាពលរដ្ឋប្រៀបបានដូចឪពុកម្តាយស្រលាញ់កូនបែបនេះ តើមាន អភិបាលខេត្តប៉ុន្មានរូប ដែលធ្វើបានបែបនេះ? ជាក់ស្តែងណាស់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋមានការភ្ញាក់ ផ្អើលគ្រប់គ្នា សូម្បីតែអាជ្ញាធរថ្នាក់ក្រោម ក៏មានការភ្ញាក់ផ្អើលដែរ បន្ទាប់ពីឃើញឯកឧត្តម ច័ន្ទ សុផល ជិះឡានកូរ៉េ ដឹកទឹក សុទ្ធចែកជូនតាមផ្ទះប្រជាពលរដ្ឋ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយផ្ទាល់ដៃ ពីរនាក់អ្នកបើកឡាន៕

13187751_800795103384382_1768915463_n

13187754_800795483384344_437423955_n

13219742_800794510051108_584032129_n

13219941_800795400051019_987174850_n

13228023_800795453384347_102944452_n

13245957_800795130051046_820188884_n

13228124_800794640051095_1482096431_n

13236124_800796983384194_1558729149_n

13235903_800797476717478_331050466_n13249613_800794746717751_1922841877_n

អត្ថបទ៖ លោក មាស សុខុម

 

 

 

0 comments:

Post a Comment