Friday, May 6, 2016

លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ រៀបចំបាយសាមគ្គីជូនលោកគ្រូ អ្នកគ្រូ ៥០០នាក់ ស្រុកសណ្តាន់

13119122_716648545142758_6991067581177443710_n

News New: នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមន្ត្រីគ្រប់គ្រងអប់រំ ស្រុកសណ្តាន់ និងរៀបចំពិធីហូបបាយសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកសណ្តាន់ ចំនួន ៥០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ។ នៅក្នុងឱកាសនោះ លោក សុខ លូ ក៏បានសំដែងនូវទឹករំភើបរីករាយ បន្ទាប់ពីឃើញលោកគ្រូ អ្នកគ្រូ ដែលចូលរួមទទួលអាហារសាមគ្គីនេះ មានភាពសប្បាយរីករាយ និងប្រកបដោយសាមគ្គីភាពយ៉ាងល្អិតរមួត ក្នុងនាមជាខ្មែរមានឈាមជ័រតែមួយ។  ជាងនេះទៅទៀត លោកអភិបាលរងខេត្ត ក៏បន្ថែមផងដែរថា យើងទាំងអស់គ្នាតែងតែចាត់ទុកថាលោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីររបស់យើង ព្រោះពួកគាត់បានលះបង់គំនិតប្រាជ្ញា ស្មារតី វេលា និងកំលាំងកាយចិត្ត ដើម្បីបង្រៀនដល់កូនៗ អោយមានចំណេះដឹងខ្ពង់ខ្ពស់ ជួយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសលោកសូមលះបង់នូវគំនិត ដែលថាកូនប្រឡងជាប់មកពីពូជខ្លួនឯងពូកែ លុះពេលកូនប្រឡងធ្លាក់បន្ទោសថាមកពីគ្រូមិនកើតនោះចេញ៕

13178679_716648361809443_7706750640663124729_n

13165833_716648368476109_4188138856697993387_n

13151651_716648468476099_6715237910811516218_n

13164230_716648475142765_3837929514215316939_n

13124899_716648668476079_2242128059562169974_n

13118974_716648758476070_4422149310838154141_n

13177405_716648688476077_4332243710738927781_n

អត្ថបទ៖ ជ័យ បុប្ផា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦

 

0 comments:

Post a Comment