Tuesday, May 24, 2016

លោក ស សុខា សំដែងភាពសោកស្តាយចំពោះការបាត់បង់ជីវិតជីតា និងចៅប្រុសស្រី

13239165_1713939778883993_5578136517136049626_n

News New: លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានសំដែងការសោកស្តាយ និងអាឡោះអាល័យបំផុតចំពោះការបាត់បង់អាយុជីវិតលោកតាម្នាក់ និងចៅប្រុសស្រី ២នាក់ ដោយសារតែលោកតា យកក្បាលគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ មកធ្វើទ្រនាប់សម្រាប់ដំដែកធ្វើស្នឹងគោ បណ្ដាលឲ្យផ្ទុះគ្រាប់ស្លាប់ទាំងបីនាក់ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នេះ ស្ថិតក្នុងភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងនោះលោក ស សុខា បានបង្ហាញពីអារម្មណ៍ថា " ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយចំពោះហេតុការដ៏រន្ធត់នេះ ។ ខ្ញុំ និងភរិយា រួមទាំង ក្រុមការងារប្រចាំខេត្តព្រៃវែង សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយនឹងក្រុមគ្រួសារសាច់ញាតិ ដែលបាត់បង់ឳពុក ជីតា បង ប្អូន " ។


ជាងនេះទៅទៀត លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា" ទាញពីគ្រោះថ្នាក់នេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនតាមមូលដ្ឋានទាំងអស់ ទោះចាស់ ក្មេង ប្រុស ស្រី ក្នុងករណីប្រទះឃើញគ្រាប់ទោះទម្រង់បែបណាក្ដី មេត្តាកុំប៉ះកាន់គប់ឫយកទៅដំធ្វើអ្វីម្យ៉ាង ពោលគឺ រាយការណ៍ទៅ អាជ្ញាធរ សមត្ថកិច្ចជាប្រញ៉ាប់ ដើម្បីចាត់ចែង ចៀសវាងកើតជាគ្រោះដូចករណីខាងលើ ។ ក៏សូមស្នើដល់អាជ្ញាធរ សមត្ថកិច្ចតាមមូលដ្ឋានផងដែរថា សូមបង្កើនការផ្សព្វផ្សាយតាមកិច្ចប្រជុំឃុំ ប្រជុំប៉ុស្តិ៍ វេទិកាសាធារណៈអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ឲ្យបានច្រើនតាម ដែលអាចធ្វើទៅបាន។ នេះបញ្ជាក់យ៉ាងច្បាស់ណាស់ថា សង្គ្រាមបានបន្សល់ទុកនូវសោកនាដកម្ម ទោះឈានចូលសម័យសន្តិភាព ក៏បន្តបង្កគ្រោះ ថ្នាក់ ដល់ប្រជាជនដោយសារគ្រាប់មិនទាន់ផ្ទុះនេះ។ដូច្នេះជាមេរៀនសម្រាប់យើងទាំងអស់គ្នា គប្បីរួមគ្នារក្សារសន្តិភាពសព្វថ្ងៃនេះឲ្យបានគង់វង្ស"។

0 comments:

Post a Comment