Monday, May 16, 2016

ពលរដ្ឋ ៩៨គ្រួសារក្នុងខេត្តកំពង់ធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

13263947_558746134309777_3203068483458089462_n

News New: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ  លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក អ៊ុត សំអន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម
កម្ពុជា ខេត្តកំពង់ធំ បានចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ហើយបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ ស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំង ៩៨គ្រួសារ នាឱកាសនោះមួយគ្រួសារៗទទួលបាន ៖ សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕


13221720_558746637643060_3244911955287769809_n

13237756_558746377643086_7923403950275374635_n

13238974_558747374309653_7228925678042494941_n

13227029_558747194309671_9217473877908970354_n

13178861_558747114309679_8028531057721715152_n

13227594_558745920976465_7316471097456387433_o

អត្ថបទ៖ លោក សុខ ឌី

 

 

0 comments:

Post a Comment