Wednesday, May 4, 2016

លោក ង៉ោ សុវណ្ណ "បើមិនចូលខ្លួនទេ ច្បាស់ជាត្រូវនាំខ្លួនហើយ" តបទៅសេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ

13006488_217065758666144_875623158151141251_n

News New: នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក ង៉ោ សុវណ្ណ បានសរសេរនៅក្នុងFacebook របស់លោក ឆ្លើយតបទៅនឹងសេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលម៉ិញនេះថា" បើមិនចូលខ្លួនទេ ច្បាស់ជាត្រូវនាំខ្លួនហើយ"  បើរត់ គឺត្រូវចាប់ខ្លួន គឺចាប់ជនល្មើសសញ្ជាតិខ្មែរ មិនមែនជនជាតិអាមេរិកាំងទេ។ នេះបើយោងតាមច្បាប់។

ជាបទពិសោធន៍ជាក់ស្ដែង អ្នកតំណាងរាស្ត្រទាំងខាងគណបក្សប្រជាជនកម្ពុជាក្ដី ទាំងខាងតំណាងរាស្ត្រគណបក្សប្រឆាំងក្តី ធ្លាប់បានចូលខ្លួនទៅបំភ្លឺនៅឯតុលាការជារឿយៗ។
ករណីបែបនេះ បើចង់ដឹងថាអញ្ចឹងមែនទេ? សូមអ្នកទាំងឡាយអញ្ជើញទៅសួរអ្នកតំណាងរាស្ត្រ ជាប៉ូច នុតរំដួល...។ល។



តើមានហេតុផលអីនៅពីក្រោយខ្នងអ្នកទេដឹង បានជាករណីនេះ ពេលនេះ បែរជាអ្នកមកនិយាយ និងវិភាគបែបបញ្ច្រាស់ស្រកីអញ្ចឹងទៅវិញ?

ម្យ៉ាងទៀត សូមអ្នកមើលច្បាប់ឲ្យច្បាស់ តើច្បាប់ណា មាត្រាណា ដែលចែងហាមមិនឲ្យអ្នកតំណាងរាស្ត្រទៅឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី ជាអ្នកពាក់ព័ន្ធក្នុងករណីវិវាទ?

ចុះបើអ្នកតំណាងរាស្ត្រជាដើមបណ្ដឹង ជាអ្នករងគ្រោះក្នុងរឿងអីមួយ តើតុលាការមិនអាចចេញដីកាកោះហៅអ្នកតំណាងរាស្ត្រនោះ ឲ្យចូលខ្លួនដើម្បីរកយុត្តិធម៌ជូនទេឫ?

សូមញែកឲ្យដាច់រវាងការចូលខ្លួនទៅបំភ្លឺ និងអភ័យឯកសិទ្ធិដែលការពារអ្នកតំណាងរស្ត្រឲ្យរួចផុតពីការ កាឃាត់ខ្លួន ការឃុំខ្លួន អំពីការបញ្ចេញមតិ ក្នុងពេលបំពេញមុខងារជាអ្នកតំណាងរាស្ត្រ (រដ្ឋធម្មនុញ្ញ)។

បើមិនចូលខ្លួនទេ ច្បាស់ជាត្រូវនាំខ្លួនហើយ។
បើរត់ គឺត្រូវចាប់ខ្លួន គឺចាប់ជនល្មើសសញ្ជាតិខ្មែរ មិនមែនជនជាតិអាមេរិកាំងទេ។ នេះបើយោងតាមច្បាប់។

សូមកុំបំពានច្បាប់ ទោះបាយសុីស្រាប់អាចម៍គេសែង តែកាយឱរានឹងចំបែង ចង់ដឹងជាក់ស្តែង សួរ ជាម ចាន្នី។
___________________________________________


គួររំលឹកថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការមួយ ដែលបដិសេធមិនព្រមចូលខ្លួនតាមដីកោះរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយសំអាងថា" រាល់ការចេញដីកាកោះហៅតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា ពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសីទ្ធិសភារបស់អ្នកតំណាងរាស្ត្រ ដែលធានាការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរា ជាណាចក្រកម្ពុជា។ មាត្រា៨០នៃរដ្ឋធម្មនុញ្ញ បានចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន សមាជិកណាម្នាក់នៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណ: កម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រំទណ្ឌជាក់ស្តែង។ ..........................តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  នឹងមិនទៅតាមដីកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ៕

13178710_1093805637349182_8227912434446657094_n

0 comments:

Post a Comment