Friday, May 6, 2016

លោកជំទាវ ម៉ែន សំអន ប្រទានភ្លើងបូជាសពលោកជំទាវ សម រ៉ាវី

13179094_230382534007123_2241546377752189129_n

News New: នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព លោកជំទាវ សម រ៉ាវី ក្នុងវត្តកល្យព្រឹក្ស ហៅវត្តជង្រុក ដែលស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងនារីខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកយាយ លោកតា សិស្សានុសិស្ស និងប្រជាពល រដ្ឋប្រមាណជាច្រើនកុះករ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន សំអន ក៏បានប្រទានភ្លើងនៃពិធីបូជាសព និងបានឧបត្ថម្ភជាថវិកាដល់កងកម្លាំងប្រដាប់អាវុធ យាយជី តាជី ចុងភៅ និងសិស្សានុសិស្សមួយចំនួនផងដែរ៕

13151802_230382450673798_426170503772210508_n

13178007_230382660673777_1929070975444705109_n

13173954_230382690673774_8662582825129483432_n

13124861_230382790673764_1296766258517359816_n

13179094_230382534007123_2241546377752189129_n

13179094_230382520673791_2620469009770031848_n

13179026_230382567340453_7292653097843189777_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment