Sunday, May 8, 2016

ព្រះភិក្ខុ វ៉ែន សុផេង : សមាគមមនុស្សធម៌ ២០០រៀល ត្រឹមតែ ២០០រៀលប៉ុណ្ណោះធ្វើសកម្មភាពមនុស្សធម៌ច្រើនម្លេះ?








13141067_1769693483262135_1308229910_n

News New: សមាគមមនុស្សធម៌ ២០០រៀល គឺជាសមាគមមួយ ដែលបង្កើតឡើងដោយព្រះសង្ឃ និងនិស្សិតស្នាក់នៅក្នុងវត្តនាគវន្ត មហាវិទ្យាល័យ ព្រមទាំងពុទ្ធបរិស័ទមួយចំនួន ដែលមានព្រះភិក្ខុ វ៉ែន សុផេង មេកុដិលេខ៣ វត្តនាគវន្ត រាជធានីភ្នំពេញ ជាអ្នកដឹកនាំ។ បើតាមការអោយដឹងពីសំណាក់ព្រះភិក្ខុ វ៉េន សុផេង ព្រះអង្គបានបញ្ជាក់ថា សមាគមនេះ បង្កើតឡើងតាំងពីឆ្នាំ២០១៤ ដោយគ្រាន់តែជាការប្រមូលផ្តុំ រួបរួមគ្នា ដើម្បីធ្វើសកម្មភាពមនុស្សធម៌នានា ដូចជា៖ ការជួយសិស្សានុសិស្សតូចៗ ជាសំភារ:សិក្សា សំលៀកបំពាក់ នំចំណី ក៏ដូចជា ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព ក្មេងកំព្រា ដោយផ្តល់ជាថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់ជាដើម។ ឆ្លើយតបទៅនឹងសំណួររបស់ News New  ព្រះភិក្ខុ វ៉ែន សុផេង បានមានសង្ឃដីការថា ចំពោះថវិកា និងសំភារ: ក៏ដូចជា គ្រឿងឧបភោគ បរិភោគ បានមកពីសមាជិកចូលរួម ដោយសមាជិក ១នាក់ ត្រូវបង់ ២០០រៀល ប្រចាំថ្ងៃ និងបានមកពីព្រះអង្គផ្ទាល់ ដែលនិមន្ត ទៅសូត្រមន្តបុណ្យទានពុទ្ធបរិស័ទនានា រួមទាំងព្រះសង្ឃក្នុងកុដិលេខ៣ មួយចំនួន ។ ចំពោះសកម្មភាពមនុស្សធម៌ អាចធ្វើទៅបាន នៅពេលណាចំនួនប្រមូលបាន ពីសមាជិកមានចំនួនច្រើនគួរសម ទើបចាប់ផ្តើមចុះធ្វើសកម្មភាពមនុស្សធម៌នេះ។ ទាក់ទងទៅនឹងការធ្វើសកម្មភាពមនុស្សធម៌នេះ ព្រះភិក្ខុ វ៉ែន សុផេង បានមានសង្ឃដីការបន្តទៀតថា សមាគមនេះ បានជួយច្រើនណាស់ រហូតដល់រាប់មិនអស់ ហើយដោយកន្លងមកព្រះអង្គ មិនបានចាប់អារម្មណ៍ពីការកត់សំគាល់ទុកឡើយ ដោយគ្រាន់តែគ្រាន់តែគិតថា ជាការធ្វើបុណ្យ ការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ៕

13084050_1769693629928787_795866367_n

13091675_1769692439928906_1912780633_o

13106775_1769692426595574_1431955029_o

13112455_1769692139928936_981783096_o

13112692_1772821769615973_1746957445_o

13113227_1769692233262260_445302202_o

13115334_1769693163262167_427371937_n

13115517_1769693073262176_870485272_n

13120417_1769692206595596_1341598941_o

13120763_1769692253262258_571353245_o

13141004_1769693746595442_1238790204_n

13141142_1769693253262158_995999475_n

13148278_1769692346595582_1067286793_o

13148465_1772821692949314_168819294_o

13149843_1769693229928827_1639874741_n

13152703_1769693276595489_1521224805_n

13161052_1772821666282650_222055492_o

13161434_1772821609615989_299988580_o

13199421_1772821866282630_555970588_o

អត្ថបទ៖ លោក សិលា










0 comments:

Post a Comment