
News New: នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ រដ្ឋបាលសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ផ្តេីមកាយអូរមួយ ដែលមានជំរៅ ៣ម៉ែត្រ និងមានទទឹង ពី ៥- ១០ម៉ែត្រ ប្រវែង ២៥០ម៉ែត្រ ទៅតាមទំហំអូរតាមប្លង់ប្រព័ន្ធជាក់ស្តែង។ ក្រោយពេលកាយអូរនេះរួច រដ្ឋបាលសាលាក្រុងព្រះសីហនុ នឹងរៀបចំខឿនសងខាង អោយបានរួចរាល់មុនរដូវវស្សានេះ ដេីម្បីកុំអោយមានការលិចលង់ក្រុងទាំងមូល ។
លោក អ៊ី សុខឡេង អភិបាលនៃគណ:អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ការដាក់មានការស្តារ និងកាយអូរនេះ គឺបន្ទាប់ពីរដ្ឋបាលសាលាក្រុង មន្ត្រីជំនាញ មន្ទីរសុរិយោដីខេត្ត និងការិយាល័យសុរិយោដីក្រុង បានរួមគ្នាចុះទៅចុចរកទំហំអូរមួយនេះ តាមប្លង់ប្រព័ន្ធ ដោយប្រេីម៉ាសុីន ដេីម្បីអោយច្បាស់លាស់រវាងដីអូរ និងដីកម្មសិទ្ធិឯកជន បានបញ្ចប់រួចរាល់ ចៀសវាងបញ្ហាទំនាស់នៅពេលក្រោយ។ ជាងនេះទៅទៀត លោក អ៊ី សុខឡេង បានបន្តថា បញ្ហាការចំណាយទៅលើការស្តារ និងកាយអូរនេះ សាលាក្រុងព្រះសីហនុ បានស្នើទៅថៅកែបូរី BS ជួយឧបត្ថម្ភទាំងស្រុង៕






អត្ថបទ៖ អារុណ
0 comments:
Post a Comment