Sunday, May 29, 2016

ថ្ងៃស្អែកនេះ រថភ្លើងជល់គ្នានៅរដ្ឋសភា តើលទ្ធផលនឹងទៅជាយ៉ាងណា?

10659417_949632608396807_3488858118901713318_n

News New: ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ រថភ្លើងជុលគ្នា ផ្អើលរដ្ឋសភាខ្មែរហើយ ព្រោះរដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំរបស់ខ្លួន ដែល ការប្រជុំនោះ ទំនងជាសំរេចលើបក្ខភាពអ្នកតំណាងរាស្ត្ររបស់ឯកឧត្តម កឹម សុខា តើគួរបញ្ចប់ ឬបន្តទៅមុខទៀត? ក្នុងករណីនេះ បើឯកឧត្តម កឹម សុខា នៅជាអ្នកតំណាងរាស្ត្រ មានន័យថា ឯកឧត្តម មានអភ័យឯកសិទ្ធិសភា ។ ដូច្នោះសមត្ថកិច្ច មិនអាចនាំខ្លួន ឬចាប់ខ្លួនគាត់ទៅតុលាការបាន ។ អ៊ីចឹង ប្រហែលជារដ្ឋសភា នឹងបញ្ចប់អភ័យឯកសិទ្ធិ ដើម្បីអោយតុលាការគេអនុវត្តតាមនីតិវិធីរបស់គេ។ ចំណែកឯថ្នាក់ដឹកនាំមូលដ្ឋាន គ្រប់រាជធានី ខេត្ត របស់គណបក្សសង្គ្រោះជាតិ នឹងដង្ហែរញត្តិមកអោយអ្នកតំណាងរាស្ត្រនៅរដ្ឋសភាដែរ។

តើរឿងពីរនេះ ត្រូវបញ្ចប់ដោយអ្វី? មានតែចាំមើលនៅថ្ងៃស្អែក ។ ប៉ុន្តែសូមអោយរដ្ឋសភាជាតិ ក៏ដូចជា គនបក្សសង្គ្រោះជាតិ ប្រកាន់យកនូវរាល់ការ ដោះស្រាយគ្នាមួយដោយសន្តិវិធី ដើម្បីកុំអោយរាស្ត្រភ័យខ្លាចតទៅទៀត។

13310480_927866657331560_1863908948245337385_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment