Tuesday, May 10, 2016

លោក គួច ចំរើន ឆុងតែណែនាំម្ចាស់រថយន្តក្រុងចតចាប់ម៉ូយមុខរ៉ារថភ្លើង

13178785_1081373381933320_3534331570302355550_n

News New: លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដ៏មានប្រជាប្រិយភាព ក្នុងចំណោមអភិបាលខណ្ឌទាំង ១៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំឆុងតែទទួលភ្ញៀវ ណែនាំម្ចាស់រថយន្តក្រុង ដែលចតចាប់ម៉ូយ នៅមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមលោកអភិបាលខណ្ឌ បានបញ្ជាក់ជាក់ថា ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចគំរោងជួសជុលកែលំអ សួនច្បារ សក្យមុនីចេតិយឡើងវិញ សាលាខណ្ឌដូនពេញ បានផ្សព្វផ្សាយណែនាំ រថយន្តឈ្នួលទាំងអស់ ហាមចតចាប់ម៉ូយនៅមុខរ៉ានេះជាដាច់ខាត។ ជាក់ស្តែងព្រឹកនេះ លោកអភិបាលខណ្ឌ បានចាប់រថយន្តក្រុង និងអញ្ជើញម្ចាស់ ទាំង ២នាក់ប្តីប្រពន្ធ មកធ្វើការណែនាំដោយផ្ទាល់ភ្លាមៗ ព្រោះអាណិតអ្នកដំណើរអង្គុយលើរថយន្តប្រហែល ៥០នាក់ ។ ជាលទ្ធផល ម្ចាស់រថយន្តទាំងពីរនាក់ប្តីប្រពន្ធ បានសន្យាចំពោះមុខលោកអភិបាលខណ្ឌ ថាឈប់អោយមានការចតចាប់ម៉ូយនៅទីនេះតទៀតហើយ៕

13177672_1081373418599983_6249525167801497570_n

13179222_1081373441933314_140447687594947360_n

13221720_1081373385266653_8350188915930116076_n

13177676_1081373428599982_6359823784248843186_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment