Friday, May 6, 2016

សម្តេចតេជោ ហ៊ុន សែន ត្រូវអនុវត្តអោយបានជូនប្រជាពលរដ្ឋ​ ក្នុងភារកិច្ច និងការទទួលខុសត្រូវផ្តល់សេវាសាធារណ:

13147689_1009127949135702_149022929109790857_o

News New: នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទកិច្ចប្រជុំបូកសរុបរបាយការណ៍ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើការចូលរួមថែរក្សាសន្តិភាព និងជំរុញការរអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ ស្របតាមយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣ (២០១៦-២០១៧) ដែលផ្តោតសំខាន់ ៖
១-ចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ
២-ចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យអោយមានប្រសិទ្ឋិភាពខ្ពស់
៣-បង្កើនប្រសិទ្ឋិភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស អោយមានប្រសិទ្ឋភាពបំផុត។


នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹក និងបញ្ជាក់បន្ថែមចំពោះគ្រប់ក្រសួង មន្ទីរ និងខេត្ត ក្រុង ត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ ហើយខិតខំដោះស្រាយបញ្ហាចាំបាច់នានា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ បានចេញសេចក្តីណែនាំដល់គ្រប់ក្រសួង មន្ទីរ ខេត្ត ក្រុងទូទាំងប្រទេសត្រូវរៀបចំចាត់តាំងក្រុមការងារតាមដានស្រង់ព័ត៌មាន របាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងទំព័រ Facebook របស់សម្តេច ហើយត្រូវឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ចុងបញ្ចប់បិទកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់ក្រសួង មន្ទីរ ត្រូវតែយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចនានាអោយបានលឿន និងមានប្រសិទ្ឋភាពខ្ពស់ ហើយភារកិច្ច និងការទទួលខុសត្រូវលើសេវាសាធារណៈនេះត្រូវតែអនុវត្តអោយបាន៕

13130888_1009127909135706_4652724787717363252_o

13131340_1009128175802346_8920205550578448124_o

13122816_1009128172469013_4061687336753080573_o

13131315_1009128169135680_2662185617114840277_o

13087219_1009128209135676_9080488999090670366_o

13173080_1009128212469009_6137036983759440894_o

13147314_1009128129135684_1422837686192558868_o

ប្រភព៖ Facebook សម្តេចតេជោ នាយករដ្ឋមន្ត្រី

 

0 comments:

Post a Comment