Tuesday, May 10, 2016

លោក កឹម សុខា "បើមិនទាន់មានការផ្លាស់ប្តូរ គឺមិនបោះបង់ការតស៊ូឡើយ"

13198407_1356764817674147_4748630101213781639_o

News New: នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានជួបសំណេះសំណាលជាមួយតំណាងយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញប្រមាណជិត ១០០នាក់ មកពីបណ្តាខណ្ឌនានា ដើម្បីពន្យល់ដល់ក្រុមយុវជនទាំងនោះអំពីស្ថានភាពកំដៅនយោបាយ ដែលកំពុងតែកើតមានឡើងមកលើគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ននេះ និងបង្ហាញបន្ថែមអំពីលទ្ធប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងការផ្លាញ់ប្តូរជាវិជ្ជមាន នាពេលខាងមុខ។ ក្នុងឱកាសនោះដែរ លោក កឹម សុខា បានបញ្ជាក់ទៅកាន់យុវជនទាំងនោះថា" មិនថាថ្ងៃនេះ ឬថ្ងៃស្អែកទេ ដ៏រាបណាមិនទាន់មានការផ្លាស់ប្តូររបបដឹកនាំចាស់ ដ៏រាបនោះ យើងមិនបោះបង់ការតស៊ូរបស់យើងឡើយ" ៕

13147597_1356764624340833_7560093079272004311_o

13220725_1356764801007482_9202490445154213589_o

13131650_1356764364340859_5681618458757024778_o

13112993_1356764631007499_8525701730636247740_o

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)































0 comments:

Post a Comment