Wednesday, May 4, 2016

មាត្រា៨០ តែមួយ ប៉ុន្តែការបកស្រាយខុសគ្នាស្រលះរវាងលោក គឹម សន្តិភាព និងគណបក្សសង្គ្រោះជាតិ ហេតុអ្វី?




18722_925060370890377_6986228139325636663_n

News New: បន្ទាប់ពីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញនូវសេចក្តីថ្លែងការមួយជាសាធារណ:មួយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក គឹម សន្តិភាព បង្ហាញប្រតិកម្មរបស់ខ្លួន ដោយលើកឡើងថា" សេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ ជាសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់" ត្រង់នេះលោក គឹម សន្តិភាព បានលើកសំអាងនូវចំណុចមួយចំនួនដូចខាងក្រោម៖


១-ដីកាកោះរបស់អយ្យការ៖ ជាដំណាក់កាលស៊ើបអង្កេតបឋមរបស់អយ្យការ មុននឹងដល់ដំណាក់កាលចោទប្រកាន់ ឬតំកល់រឿងទុកឥតចាត់ការ(មាត្រា៤០ ក្រមនីតិវិធីព្រហ្មទណ្ឌ)
២-រដ្ឋធម្មនុញ្ញមាត្រា៨០៖ អភ័យឯកសិទ្ធិសភា គឺគិតពីដំណាក់កាលចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន (បទល្មើសមិនជាក់ស្តែង)។


ការកោះហៅរបស់ស្ថាប័នអយ្យការលើបុគ្គលណាម្នាក់ គឺពុំមែនជាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួននោះទេ!

ឆ្លងតាមអត្ថបទច្បាប់ទាំងពីរខាងលើនេះ តើចំណុចណា ដែលបង្ហាញពីការប្រើអំណាចរំលោភបំពានលើអភ័យឯកសិទ្ធិ ពីសំណាក់ស្ថាប័នអយ្យការ?

មិននឹកស្មានថា ក្នុងនាមក្រុមសមាជិកសភាគណបក្សមួយ អាចធ្វើសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់បែបនេះ!

លើសពីនេះសូមរំលឹកថា សូមមានការប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយ ធ្វើអត្ថាធិប្បាយ ឬធ្វើសេចក្តីថ្លែងការណ៍នានាទាក់ទងនឹងចំណាត់ការរបស់ស្ថាប័នតុលាការ ព្រោះអាចប្រឈមមុខនឹងផ្លូវច្បាប់!(សូមពិនិត្យមាត្រា៥២២ និង៥២៣ នៃក្រមព្រហ្មទណ្ឌ)។



គួររំលឹកថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការមួយ ដែលបដិសេធមិនព្រមចូលខ្លួនតាមដីកោះរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយសំអាងថា" រាល់ការចេញដីកាកោះហៅតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា ពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសីទ្ធិសភារបស់អ្នកតំណាងរាស្ត្រ ដែលធានាការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរា ជាណាចក្រកម្ពុជា។ មាត្រា៨០នៃរដ្ឋធម្មនុញ្ញ បានចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន សមាជិកណាម្នាក់នៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណ: កម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រំទណ្ឌជាក់ស្តែង។ ..........................តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  នឹងមិនទៅតាមដីកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ៕

13178710_1093805637349182_8227912434446657094_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)



 



0 comments:

Post a Comment