Monday, May 16, 2016

ក្រុមហ៊ុនហ្វូលិ គ្រោងនឹងវិនិយោគសណ្ឋាគារផ្កាយ៥ និងឧស្សាហកម្មកែច្នៃ នៅកម្ពុជា

13221505_987254234677675_3867733135897660350_n (1)

News New: លោក ចាង លិ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលចលនទ្រព្យ ហ្វូលិ បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបសំដែងការគយរសម នាភូមិគ្រឹះចំការមន កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុង តែសំលឹងរកឱកាសវិនិយោគលើវិស័យទេសចរណ៏ សណ្ឋាគារផ្កាយ៥ និងឧស្សាហកម្មកែច្នៃផ្សេងៗទៀតនៅកម្ពុជា។ ទន្ទឹមនឹងសព្វថ្ងៃ ក្រុមហ៊ុន ហ្វូលិ បានសម្រេច បោះទុនវិនិយោគ បង្កើតរោងចក្របារី សីុហ្គា នៅឯទីក្រុងព្រះសីហនុហើយនោះ។  លោកចាង លិ ក៏ស្នើសំុអោយសម្តេចប្រធានរដ្ឋសភាជាតិ ជួយគាំទ្រនូវការវិនិយោគ និងការធ្វើជំនួញនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រុមហ៊ុនលោកផង។

ឆ្លើយតបនឹង លោក ចាង លី អគ្គនាយកក្រុមហ៊ុន ហ្វូលិ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានមានប្រសាសន៏ថា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងតែគាំទ្រដល់ការវិនិយោគទុនបរទេសដូចជា ក្រុមហ៊ុ់នរបស់លោក ចាង លិ និងសូមជូនពរដល់ក្រុមហ៊ុនលោកបានទទួលជោគជ័យ។


សូមបញ្ជាក់ផងដែរថា: បើតាមប្រសាសន៍របសើលោក ចាង លិ ក្រុមហ៊ុន ហ្វូលិ កាលពីឆ្នាំ២០១៥ រកចំណូលបាន ១០ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបន្ទាប់ពី បង់ពន្ធរួចរាល់នៅសល់ ២ពាន់លានដុល្លារ៕

13232951_987254258011006_8812522497533768984_n

13221015_987254271344338_3059509839136417629_n

អត្ថបទ៖  សំណាងផល្លា

0 comments:

Post a Comment