Recent Posts

Seo Services

លោក ស សុខា អរគុណអាជ្ញាធរ ជួយសង្គ្រោះពលរដ្ឋ ២គ្រួសារត្រូវខ្យល់កន្ត្រាក់​ បានទាន់ពេលវេលា

13256058_1715028882108416_4629467306806762812_n (1)

News New: លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានសំដែងនូវអារម្មណ៍សោកស្តាយបំផុត និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែល បានចុះទៅជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលក្នុងនោះ លោក ស សុខា បានសរសេរបង្ហោះក្នុងPage របស់លោក មានខ្លឹមសារដូចខាងក្រោម៖

- គួរអោយស្ដាយណាស់ ដែលខ្យល់កន្ត្រាក់បានបោកលើឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ នៅវេលាម៉ោង ៣ និង២០ នាទីរសៀល។


-ខ្យល់កន្ទ្រាក់ បានធ្វើឲ្យដួលរលំផ្ទះបងប្អូនប្រជាជនចំនួន២ខ្នង, តូបមុខផ្ទះមួយតូប, និងធ្លាក់ពីលើជើងដុប១ខ្នង។ ទោះផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋមិនធំដុំ តែជាជម្រកប្រចាំរបស់គ្រួសារ។ ខ្ញុំសូមចូលរួមការលំបាករបស់បងប្អូនរងគ្រោះដោយក្ដីអាណិតអាសូរពីចម្ងាយ។

-តែទោះយ៉ាងណា តាមសេចក្ដីរាយការណ៍ពីក្រុមការងារ អាជ្ញាធរស្រុកស្វាយអន្ទរ កាកបាទក្រហម និងក្រុមយុវជន សសយក បានចុះជួយទាំងផ្ដល់ជំនួយ និងជួយរុះរើសាងសង់ឡើងវិញ។

-ក្នុងនាមតំណាងរាស្ត្រ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុក កាកបាទក្រហម និងក្រុមយុវជន សសយក ដែលបានអន្តរាគមជួយប្រជា ជនរងគ្រោះទាន់ពេលវេលា។ នេះបង្ហាញឲ្យឃើញច្បាស់អំពីការដឹងសុខ ដឹងទុក្ខលំបាករបស់ប្រជាជន ដោយមិនបានប្រកាន់និន្នាការនយោបាយ។

-ជាថ្មីម្ដងទៀត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តានៅតែបង្កើនការយកចិត្តទុកដាក់ចំពោះខ្យល់កន្ត្រាក់ និងផ្គររន្ទះជាបន្តកុំបីធ្វេសប្រហែលឡើយ។ ទន្ទឹមនឹងនេះ សូមបងប្អូនចាប់ផ្ដើមបង្កបង្កើនផលស្រូវកុំបង្វង់យូរ។ ក្រៅពីនេះ សូមត្រង់ទឹកទុកប្រើប្រាស់ ទប់ទឹកសម្រាប់ស្រោចដំណាំស្រូវស្រែ និងសម្រាប់គោក្របីផងដែរ៕

13319857_1715028878775083_7597036176600956619_n

13322000_1715028858775085_1205129572778858505_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

ប្រភព៖ Page Sar Sokha

លោក ស សុខា អរគុណអាជ្ញាធរ ជួយសង្គ្រោះពលរដ្ឋ ២គ្រួសារត្រូវខ្យល់កន្ត្រាក់​ បានទាន់ពេលវេលា លោក ស សុខា អរគុណអាជ្ញាធរ ជួយសង្គ្រោះពលរដ្ឋ ២គ្រួសារត្រូវខ្យល់កន្ត្រាក់​ បានទាន់ពេលវេលា Reviewed by Unknown on 12:17:00 AM Rating: 5

No comments:

Powered by Blogger.